ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » កើត​ទំនាស់​ក្នុង​វង់​ផឹកស៊ី កាប់​ជាច្រើន​ពូថៅ របួសធ្ងន់​ ​

កើត​ទំនាស់​ក្នុង​វង់​ផឹកស៊ី កាប់​ជាច្រើន​ពូថៅ របួសធ្ងន់​ ​

កណ្ដាល ៖ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​អធ្រាត្រ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ចំណុច​សួនច្បារ​មាត់ ទន្លេ​ក្រុង​តាខ្មៅ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​-​ក្រុង​តាខ្មៅ ។​
​ក្រោយពី មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​តាខ្មៅ ចុះទៅ​អន្ដរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៤​នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​និង​ដកហូត​វត្ថុតាង​ពូថៅ​ដៃ​មួយ​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​រថយន្ដ​សង្គ្រោះ​យកទៅ​មន្ទីរពេទ្យ​ជ័យ ជំនះ​ក្រុង​តាខ្មៅ​ដើម្បី​ព្យាបាល​មុខរបួស ។​
ជនសង្ស័យ​៤​នាក់​ដែល ត្រូវបាន​ចាប់ខ្លួន​ទី​១-​ឈ្មោះ ភី ភឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ដ កណ្ដាល​, ទី​២-​ឈ្មោះ​សុង រ៉ា​ន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល​, ទី​៣-​ឈ្មោះ ឆិល ប៊ុនលី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​តូច ឃុំ​តា​លន់​, ទី​៤-​ឈ្មោះ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ។ បក្ខពួក​ម្នាក់ទៀត​ដែល​រត់ គេចខ្លួន​មានឈ្មោះ យ៉ាន យី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។ នៅ​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ រៀបចំ​សំណុំរឿង​បន្ថែម​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅកាន់ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya