ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​ឡិច​ស៊ី​ស​៤៧០​បើក​ម៉ូតូ​ពីរ​គ្រឿង អូស​មួយគ្រឿង​ជាង ៣០​ម៉ែត្រ របួសស្រាល ២ នាក់

រថយន្ត​ឡិច​ស៊ី​ស​៤៧០​បើក​ម៉ូតូ​ពីរ​គ្រឿង អូស​មួយគ្រឿង​ជាង ៣០​ម៉ែត្រ របួសស្រាល ២ នាក់

​ភ្នំពេញ៖ ម៉ូតូ​ពីរ​គ្រឿង ទី​១ ម៉ាក​ស្មាស​វី ពណ៌​ស នឹង​មួយគ្រឿង​ទៀត​ម៉ាកវ៉េវ ពណ៌​ខ្មៅ ត្រូវ​រង​ការខូចខាត​យ៉ាង ដំណំ នឹង​មនុស្ស ២ នាក់​ត្រូវ​រងរបួស ដោយសា​រថយន្ត​ឡិច​ស៊ី​ស ៤៧០ មួយគ្រឿង បើកបរ​ដោយ​បុរស​ស្រវឹង ស្រា​ម្នាក់​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​យ៉ាង​ពេញទំហឹង ដោយ​រថយន្ត​បង្ក​អូស​ម៉ូតូ​វ៉េវ ជាង ៣០ ម៉ែត្រ។

ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ២២ នឹង ២០ នាទី​យប់​ថ្ងៃទី ១២ ខែ​កក្កដា​ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ ៤៣២ កែង​ផ្លូវ​លេខ ១៦៣ សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន​។

​យោងតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ស្ត្រី​២​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ ២​គ្រឿង ១​គ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-6320 និង ១ គ្រឿង​ទៀត​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-0709 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣២ ក្នុងទិសដៅ​ពី​កើ​ត​ទៅ​លិច លុះ​មកដល់​ចំណុច​ភ្លើងស្តុប​ទួល​ទំពូង កែង​ផ្លូវ​លេខ​១៦៣ ក៏ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​470 ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-5709 ដែល​កំពុងធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​លេខ​១៦៣ បុក​ម៉ូតូ​ទាំង ២​គ្រឿង​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ម្ចាស់​ម៉ូតូ​ស្មាស​វី ត្រូវ​រងរបួស​ម្ខាង នឹង​ម៉ូតូ​ត្រូវ​ខូចខាត  ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅមុខ​ដោយបាន​អូស​ម៉ូតូ​វ៉េវ​ជាង ៣០​ម៉ែត្រ ពី​ចំណ​កើតហេតុ​រហូតមកដល់​ចំណុច​​ជិត​ផ្សារ​ទួល​ទំពូង  ទើប​មាន​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ ១​គ្រឿង បើក​មក​ស្ទាក់​រថយន្ត​បង្កហេតុ​ទៅមុខ​លែងរួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ចូលមក​រោម​មើល​គ្រោះថ្នាក់​នេះ។

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ទាំង ២​គ្រឿង របស់​ជនរងគ្រោះ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ហើយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស ៤៧០​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ខ្លាំងពេក ព្រោះ​ទំនង​ការ​ស្លៀកពាក់​របស់​អ្នករួមដំណើរ​ក្នុង​រថយន្ត​ទើបតែ​ចេញ ចូលរួម​មង្គលការ​គេ​ហើយ​មើលទៅ៕ ដោយៈ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya