ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ទ្រី ប៉េង​លាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង បើកភ្លើង​ខៀវ​អោយ​ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​យ៉ាង​រំភើយ​ ​

លោក ទ្រី ប៉េង​លាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង បើកភ្លើង​ខៀវ​អោយ​ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​យ៉ាង​រំភើយ​ ​

ក្រចេះ ៖ លោក​ទ្រី ប៉េង​លាង នាយ​ផ្នែ​រ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង​គ្មាន​ឆ​ន្ទះ​បង្ក្រាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ឆ្លង​កាត់មុខ​សង្កាត់​របស់ខ្លួន​ទេ ប្រហែលជា​លោក​បានទទួល​លាភសក្ការៈ​​រាក​ពី​ពួក​មេ​ឈ្មួញ​ឈើ ហើយ​បានជា​ធ្វើ​មិនដឹងមិនឮ ជាក់ស្តែង​នៅវេលា​យប់​ថ្ងៃ​១២​មិនា ២០១៤ មាន​រថយន្ត​ពីរ​គ្រឿង​បានធ្វើ​ចរាចរណ៍​ដឹកឈើ​ប្រភេទ​សប្ប​កម្ម ទ្វារ បង្អួច គ្មាន​ច្បាប់​ពេញ​រថយន្ត​ស្ទើរតែ​បើក​មិន​រួច ចេញពី​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ម​ណ្ឌុ​ល​គិរី ដោយ​ឆ្លង​​កាត់ ក្រចេះ​ហើយ​ឆ្ពោះទៅកាន់​ខេត្តកំពុងចាម ដែល​ស​ង្ស​យ័​ថា​មាន​លួច​បង្កប់​ឈើ​ប្រណីត​ជាមួយ​ផង​នោះ ដែល​គេ​ស្គាល់ឈ្មោះ មុន្នី រស់នៅ​ខេត្តកំពង់ចាម​។​ពេលនោះ​អ្នកសារព័ត៌មាន យើង​បាន​ទូរស័ព្ទ​ទៅ លោក​ទ្រី ប៉េង​លាង នាយ​ផ្នែ​រ​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​អោយ​​ឃាត់​រថយន្ត​នោះ តែ​រលោក ទ្រី ប៉េង​លាង មិនបាន​ឃាត់​រថយន្ត​នោះទេ ទំនង​ប្រហែលជា​ត្រូវ​ថ្នាំ​សន្លប់​ឬ​បានទទួល​លាភ​អ្វី​ម្យ៉ាង​ហើយ​បានជា​លោក​មិន​ចាប់​រថយន្ត មេ​ឈ្មួញ​នោះ​ហើយ​។ គួរ​បញ្ជាក់ដែរថា ជា​រៀងរាល់​យប់ ថ្ងៃ មាន​ឡាន​ដឹកឈើ​គ្មាន​ច្បាប់​ជាច្រើន​គ្រឿង​បាន​ដឹកឈើ​ឆ្លង​កាត់មុខ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង តែរ​មិនឃើញ​លោក ទ្រី ប៉េង​លាង ​ដែលជា​នាយ​ផ្នែ​រ ចាប់​បង្ក្រាប​ទេ​។ ប្រជាពលរដ្ឋ​ដែល​ឃើញ​ទង្វើ​បែបនេះ​របស់ លោក ទ្រី ប៉េង​លាង បាន​រិះគន់ និង​ស្នើ​ដល់​លោក សូ​ស សា​រិ​ទ្ឋ ដែលជា​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ក្រចេះ សូមអោយ​លោក ចុះ​ដុះក្អែល ណែនាំ​កូនចៅ​ផង កុំ​គិតតែរ​អង្គុយចាំ​ទទួល​លាភ​សំណាង​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​នោះ គួរ​គិតពី​ផលប្រយោជន៍​ព្រៃឈើ​ផង​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya