ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ឃ្លាំង​ស្តុ​ប​ឈើ​ល្មើសច្បាប់ ប្រមូលបាន​ជិត​៧០០​ដុំ​ ​

ប៉ូលិស​បង្ក្រាប​ឃ្លាំង​ស្តុ​ប​ឈើ​ល្មើសច្បាប់ ប្រមូលបាន​ជិត​៧០០​ដុំ​ ​

មណ្ឌលគិរី ៖ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ពូ​ស្យាម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង បន្ទាប់ពី​លោក​ឧបនាយក រដ្ឋមន្ត្រី យឹម ឆៃលី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ចប្រជុំ​នៅ​សាលាខេត្ត​មណ្ឌលគិរី ស្តីពី​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៃ​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន ។​
ការចុះ​បង្ក្រាប​នេះ​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មកពី​អធិការ​មេគ ង្គ ខណ្ឌ ផ្នែក សង្កាត់ រួម​និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ រួម​និង​លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផងដែរ ។​
​ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​ប្រ មូល​បាន​ទាំងអស់​មាន​ចំនួន​ជិត​៧០០​ដុំ ឡាំង​ជា​ជ្រុង មាន​ប្រវែង​២​ទៅ​៣​ម៉ែត្រ ជា​ប្រភេទ​ឈើ បេង និង​ធ្នង់ ។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​វាស់វែង និង​ប្រមូល​ស្ទូច​ដឹក​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya