ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ត្រូវ​ឡាន​ថយក្រោយ​កិន​បែកក្បាល​ស្លាប់ ​

បុរស​ម្នាក់ ត្រូវ​ឡាន​ថយក្រោយ​កិន​បែកក្បាល​ស្លាប់ ​

ព្រះសីហនុ ៖  កាលពី​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ក្រោយពី​រថយន្ត​របស់​ខ្លួន​ថយក្រោយ​កិន​ចំក្បាល ខណៈដែល​ប្រ៊ូ​ឡាន​ម្នាក់​នោះ​ឱន​យក​កំណល់​ចេញពី​កង់​ផ្នែក​ខាងក្រោយ ។​
​ករណី នេះ​បាន​កើតឡើង​នៅផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​២ ឃុំ​អូរត្រេះ​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ តាំងពី​ព្រលឹម​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ កន្លងទៅនេះ ។​
​ជនរងគ្រោះ​មានឈ្មោះ អៃ លក្ខណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។​
​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹងថា រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​នោះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ថោង ស្រី​ល័​ក្ខ ភេទ​ស្រី ដែល​បើកបរ​ដោយ​ឈ្មោះ ចេង សា​រុំ ។​
​ជនរងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​អះអាងថា បាន​ស្លាប់​មុនពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ  ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya