ភ្នំពេញ ៖ កាលពីវេលាម៉ោង២៣និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវ២១៤កែងផ្លូវព្រះមុនីវង្ស ក្នុងសងា្កត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគេសង្កេតឃើញរថយន្តកូរ៉ូណាមួយគ្រឿងពណ៌ទឹកដោះគោ ពាក់ស្លាកលេខ2F-1797 បើកបរដោយស្ត្រីម្នាក់ បណ្តោយផ្លូវភ្លោះអូឫស្សី ក្នុងទិសដៅពីលិចទៅកើត ហើយឆ្លងស្តុបទៅផ្លូវ២១៤ភ្លាមនោះក៏ត្រូវយុវជនបីនាក់ជិះម៉ូតូ មួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1S-0994 ជិះធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅខ្វែងគ្នាពីជើង ទៅត្បូងជ្រុលបុករថយន្តពីចំហៀងពេញទំហឹង បណ្តាលដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ពីរនាក់និងម្នាក់ទៀត រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ៕ ពៅ