ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ពី​នារី​ម្នាក់​ ​

ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ពី​នារី​ម្នាក់​ ​

ភ្នំពេញ  ៖  កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ តាម​បណ្ដោយ​ផ្លូវ​១០៥(​ផ្លូវ​លូទឹកស្អុយ​) ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

មុនពេល​កើតហេតុ រូបនាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-1715  បានធ្វើ​ដំណើរ​តាម ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​មកដល់​ក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ ក៏មាន​ជនសង្ស័យ​២​នាក់​ស្លៀកពាក់​ស៊ីវិល​ជិះ​ម៉ូតូ​មួយគ្រឿង​ស៊េរី ទំនើប មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក ក្បែរ​ហើយ​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​ឲ្យ​នារី​រងគ្រោះ​ឈប់  និង​ឲ្យ​ម៉ូតូ​មក​ពួកគេ បើ​ហ៊ាន​ស្រែក​ពួក គេ​នឹង​បាញ់​សម្លាប់ចោល ។ ឃើញ​ដូច​នោះ នាង​ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ជនសង្ស័យ​ខាងលើនេះ​តែម្ដង ហើយ​ក្រុម​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួនបាត់​ដោយ សុវត្ថិភាព​។​
ចំពោះ​ក្រុមចោរ​ខាងលើនេះ នាង​មិនបាន​មើល​ច្បាស់​នោះទេ ហើយក៏​មិនដឹងថា​ក្រុមចោរ​ជិះ​ម៉ូតូ​ម៉ាក​អ្វី​ដែរ គឺ​ដឹង​ត្រឹម​ថា​ក្រុមចោរ​នោះបាន​យក​កាំភ្លើង​មួយ​ដើម​មក​ភ្ជង់​នាង ធ្វើ​ឲ្យ​គាត់​ភិតភ័យ ក៏​ប្រគល់​ម៉ូតូ​គាត់​ឲ្យ​ទៅ​ពួកគេ​តែម្ដងទៅ​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya