ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប្ដី​ខឹង​ប្រពន្ធ​ស្ដី​ប​ន្ដោ​ស ចាក់​សាំង​ដុត​កូន ប្អូន ប្រពន្ធ ម៉ែក្មេក​ ​

ប្ដី​ខឹង​ប្រពន្ធ​ស្ដី​ប​ន្ដោ​ស ចាក់​សាំង​ដុត​កូន ប្អូន ប្រពន្ធ ម៉ែក្មេក​ ​

បន្ទាយ មានជ័យ ៖ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៤ នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ហើយ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​៤​នាក់ ត្រូវបាន​អ្នកជិតខាង​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ពា​ក្នុង​ខេត្ដ​សៀមរាប ខណៈ​ប្ដី​ហេងស៊យ​មិនចេះ​ធ្វើការ​អ្វី​ក្រៅពី​ផឹកស្រា​ស្រវឹង​រករឿង ក្រុមគ្រួសារ ។​
ជនសង្ស័យ ជា​ប្ដី​ត្រូវបាន​គេចខ្លួន​មានឈ្មោះ សូរ ជា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើត ហេតុ​ខាងលើ រីឯ​មនុស្ស​៤​នាក់​រងរបួស ប្រពន្ធ​ឈ្មោះ ភួង ផាន់​នី អាយុ​២២​ឆ្នាំ (​រងរបួស​ស្រាល​), ឈ្មោះ ភួង ផានិត អាយុ​២០​ឆ្នាំ ជា​ប្អូនស្រី​បង្កើត​ឈ្មោះ ភួង ផាន់​នី (​រងរបួស​ស្រាល​) ចំណែក​កូន ស្រី​ឈ្មោះ ពៅ កក្កដា អាយុ​៥​ឆ្នាំ រងរបួស ធ្ងន់ ជា​កូនបង្កើត​ជនសង្ស័យ និង​ម្ដាយ ក្មេក​ឈ្មោះ ផាន មាន អាយុ​៥៩​ឆ្នាំ (​រង របួសស្រាល ។ អ្នក​ទាំង​៤​រស់នៅ​ភូមិ​- ឃុំ​កើតហេតុ ហើយ​ប​ច្ច​ប្បន្ន​មានមុខ រ​បរជាកសិករ ។​
មុនពេល​កើតហេតុ​ជនសង្ស័យ និង​ប្រពន្ធ​ពី​ក្បាលល្ងាច​ឮ​សំឡេង​ឈ្លោះ ប្រកែក​គ្នា ព្រោះតែ​បុរស​ជា​ប្ដី​បាន​យក ម៉ូតូ​ទៅ​លក់​ដើរ​ស៊ីចាយ ខណៈដែល​ប្រពន្ធ ស្ដី​ប​ន្ដោ​សប​ន្ដិ​ចប​ន្ទួ​ច ។ លុះដល់​ម៉ោង កើតហេតុ គេ​បានឮ​អ្នករស់នៅ​ក្នុងផ្ទះ ស្រែក​ឱ្យគេ​ជួយ ពេល​គេ​បាននាំគ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​ភ្លើង​កំពុង ឆាបឆេះ​នៅក្នុង​ផ្ទះ​ក៏​នាំគ្នា​ជួយ​ពន្លត់ ភ្លាមៗ​ដែរ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya