ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ឌ្រី​ម​C125 ពីរ​គ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល ៣ នាក់

ម៉ូតូ​ឌ្រី​ម​C125 ពីរ​គ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល ៣ នាក់

​ភ្នំពេញ៖ បុរស​ចំនួន ៣ នាក់​ត្រូវ​រងរបួស​ធ្ងន់​ស្រាល​ក្នុងខណៈដែល​ពួកគេ​ជិះ​ម៉ូតូពីរ គ្រឿង បញ្ច្រាសទិស​គ្នា រួច​រេ​ចង្កូត​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​ចំណុច​ស្តុ​ប​ទួល​ទំ​ពុង ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ ១៦៣ សង្កាត់​ទួល​ទំ​ពុង ទី​១ ខណ្ឌ ចំការមន កាលពី​វេលា​ម៉ោង ២៤ នឹង ០០ នាទី​យប់​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣។

​យោងតាម​សេចក្តី​ការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ឌ្រី​ម c125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB 4226 ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​បាន​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ចំណុច​កែង​ផ្លូវ​លេខ ១៦៣ ក៏​ស្រាប់តែ​រេ​ចង្កូត​ម៉ូតូ​ទៅបុក​គ្នា​ជាមួយនឹង​បុរស​ម្នាក់ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1J 3735 ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរ គ្រឿង​ត្រូវ​រង​ការខូចខាត នឹង​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង ដែលមាន​មនុស្ស​ចំនួន ៣ នាក់​ត្រូវ​រងរបួស​ធ្ងន់​ស្រាល​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយសារ​ភាគី​ទាំងពីរ ជិះ​ក្នុង​ល្បឿន​លឿន​ពេក ទើប​បណ្តាល​ឲ្យ​ជ្រុល​បុក​គ្នា​ពេញទំហឹង​តែម្តង ហើយ​ក្រោយ​កើត​ហេតុ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​នគរ បាល​ចរាចរណ៍​ខណ្ឌចំការមន ចុះមក​អន្តរាគមន៍​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចំការមន​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​អ្នករងរបួស​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕ ដោយៈ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya