កំពង់ធំ ៖ ក្បួនការលួចឈើគ្រញូង ពីរថយន្តក្រុង ក្នុងតំលៃរាប់ម៉ឺនដុល្លា ដែលមានលោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានធ្វើសកម្មភាព ដោយមិនមានការខ្លាច ញញើតពីច្បាប់ សូម្បីតែ លោក មេព្រៃ និងលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា ដែលជាស្ថានប័ន ដែលមានអំណាចជាងគេ ព្រមទាំងអ្នកកាសែត ក៏ត្រូវបានលោក ឈៀង សុខុម មេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បញ្ជាបិទ ទ្វារមិនឲ្យចូលទៅថតរថយន្តក្រុងដែលដឹកឈើគ្រញូងចូល លុះលោក សេងប៊ុន តេង បញ្ជាឲ្យកំលាំងរបស់ ខ្លួនលួចឈើគ្រញូងទៅទុកលាក់មួយចំនួនធំ ទើបបានបើកទ្វារឲ្យចូល។
ភាពមិនប្រកតីនេះ របស់ លោក សេង ប៊ុនតេង ដែលត្រូវបាន គេចាត់ទុកជា ឧក្រិដ្ឋជនព្រៃឈើ ដៃម្ខាងចាប់និងលួច ដៃម្ខាងរកស៊ីឈើ ថែមទាំង ប្រដេញចាប់ឈើគ្រញូង បង្ករភាពគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិតកន្លងមក តែការបង្កព្យុះភ្លៀងនេះ ពុំត្រូវបានស្ថាប័ន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានការអប់រំ កែលំអរ ដាស់ទឿន លោក សេង ប៊ុនតេង នោះទេបែរជាបណ្តែតបណ្តោយឲ្យបង្កព្យុះភ្លៀង យកចិត្តទំនើងរបស់ខ្លួន មករារាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ព្រះរាជអាជ្ញា អ្នកពត៌មាន មិនឲ្យអនុវត្តន៍ តាមតួនាទីស្របច្បាប់ ក្នុងការត្រួតពិនិត្យ បែរជាបិទទ្វានាំយករថយន្តក្រុង ដែលបានដឹកឈើ ចេញពីខេត្តព្រះវិហារ ចំនួន ១៧ ដុំ ហើយបាននាំគ្នាលួចឈើ ដាក់រថយន្ត និងលាក់ក្រោយអគារ នៃបន្ទាយ លុះនៅសេសសល់ ៧ដុំទើប ឲ្យមេ ព្រៃព្រះរាជអាជ្ញាចូល។
សូមបញ្ជាក់កាលពីថ្ងៃទី ២៥.១២.២០១៣ លោក សេង ប៊ុនតេង បានចាប់ឡានក្រុងមួយគ្រឿង យកមកដាក់ ក្នុងបន្ទាយ កងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយមានសកម្មភាព លួចឈើប្រសាច ដោយឥតខ្មាសអៀនដែលជាទង្វើរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោយពីសមត្ថកិច្ចមេព្រៃធ្វើការវាស់វែង ចំនួនឈើដែលនៅសល់នោះ ត្រឹមតែ៦៧៥កគ តែតាមប្រភពពត៌មាន បានឲ្យដឹងថា ឈើសរុបមានចំនួន ជាង៥តោន ដោយឡែក ប្រភពពត៌មាន បានបន្តថា នៅថ្ងៃទី ១៣.៣.២០១៤ លោក សេង ប៊ុនតេង បានប្រម៉ាញ់ដេញចាប់រថយន្ត វីហ្គោ ពត៌ទឹក ប្រាក់ មួយគ្រឿង រួចបើកចូលទៅ ទំលាក់ឈើនៅក្នុង ភោជនីយដ្ឋាន ១៦៨ លុះ ទំលាក់ឈើជិតអស់ ទើបបាននាំរថយន្តនោះ មកកាន់បន្ទាយដើម្បីប្រគល់ឲ្យមេព្រៃ ។
សកម្មភាពរបស់ លោក សេង ប៊ុនតេង និងលោក ឈៀង សុខុម ត្រូវបានមហាជន រិះគន់ថា អ្នកទាំងពីនាក់ បានជិះទូកជាមួយគ្នា ដែលបានប្រព្រឹត្តទង្វើ ប្រាស់ចាកពី វិន័យនិងសេចក្តីថ្លៃថ្នូរ របស់អង្គភាព កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ។ក្នុងនោះដែរក៏មាន ព័ត៌មានលេចឮថា នៅក្នុងបន្ទាយមានការ ប្រកែកគ្នា ដោយសារ តែការបែងចែកលុយគ្នា មិនត្រូវ ហើយភ្លាត់មាត់និយាយថា ឈើមួយដុំនោះ ទុកជូនលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ជុំវិញករណីនេះ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា បានបំភ្លឺជូនថា លោកមិនមានការពាក់ព័ន្ឋទៅនឹង ឈើគ្រញូងនោះទេ ។
មហាជនបាន រិះគន់ថា ហេតុអ្វីបានជា លោក សេង ប៊ុនតេង បង្ក្រាបរថយន្តដឹកបទល្មើស មិនសហការជាមួយជំនាញ តើជំនាញសព្វថ្ងៃនេះ មានតួនាទីធ្វើអ្វី តើថ្នាក់ខេត្តកំពង់ធំ បង្កើតក្រុមលេខាធិការដ្ឋាន សម្រាប់ បង្ក្រាបបទល្មើសនោះ បានដើរតួរនាទីអ្វីខ្លះ ? ហេតុអ្វីបានជាលោក សេង ប៊ុនតេង ហ៊ាន នាំយករថយន្ត ដឹកបទល្មើស ចូលបន្ទាយ ដោយមិនព្រមប្រគល់ឲ្យសមត្ថកិច្ចជំនាញព្រៃឈើ ឬជាការពេញចិត្តពេញថ្លើម របស់ លោក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានឃើញទង្វើរបស់លោក សេង ប៊ុនតេង ៕ សំអាត