ភ្នំពេញ៖ កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៣ ម្សិលមិញនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ
នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខសម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ
បណ្ឌិត។
ក្នុងខ្លឹមសារ នៃព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរដែលអ្នកសារព័ត៌មានទទួលនោះ គឺ បានសម្តែងនូវទុក្ខ
ដ៏ក្រៀមក្រំដ៏ជ្រាលជ្រៅបំផុតពេលទទួលដំណឹង ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង
បានមរណភាពនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ ដោយ រោគក្នុងជន្មាយុ ៩០ វស្សា។
ព្រះរាជសារបានបន្តថា ការចូលមរណភាពរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង គឺជា
ការបាត់ បង់កុលបុត្រដ៏ល្អប្រពៃនៃប្រជាជាតិ ប្រជារាស្ត្រកម្ពុជា ដែលជាអ្នកស្នេហាជាតិដ៏ល្អប្រសើរ ជា
ព្រឹទ្ធាចារ្យមហាឧបាសក ដែលបានគោរពបូជាព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន និងជាទីគោរពស្រឡាញ់នៃ
ជនានុ ជានទាំងពួង។ ព្រះអង្គ ទ្រង់បានបួងសួងសូមវញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគា
ធិបតី ហ៊ុន នាង អញ្ជើញទៅកាន់សគតិភពដូចសេចក្តីប្រាថ្នាកុំបីខានឡើយ៕
ដោយៈ សេរីមករា