ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » លួច​ស៊ីម៉ងត៍​ថៅកែ​ តែ​ត្រូវ​អតិថិជន​តាម​ទាន់​ក្របួច​ឲ្យ​ប៉ូលិស​ ​

លួច​ស៊ីម៉ងត៍​ថៅកែ​ តែ​ត្រូវ​អតិថិជន​តាម​ទាន់​ក្របួច​ឲ្យ​ប៉ូលិស​ ​

កណ្តាល ៖ កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៤ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ត្រូវ​ម្ចាស់​ឡក្បឿង​ដេញ ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​នៅ​គ្រា​ដែល​ក្រុម​ជនសង្ស័យ​ទាំងនោះ​ប្រើ ល្បិច​ទំលាក់​ស៊ីម៉ងត៍​ចេញពី​រថយន្ត​មិន​អស់​តាម​ការ​កម្មង់​ពី​ម្ចាស់ ឡក្បឿង​ង​បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ស៊ីឈ្នួល​ដឹក​ស៊ីម៉ងត៍​ចេញពី​ក្រុមហ៊ុន មក​ដាក់​នៅ​ចំណុច​ឡក្បឿង ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។​
ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ  ចាន់ លីន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ បើករថយន្ត​ស៊ីម៉ងត៍ ទីលំនៅ​ភូមិ លូ​ប្រាំ សង្កាត់​ទួល​ពង្រ ខណ្ឌ​សែន​សុខ ។ រីឯ​ក្រុម​ជនសង្ស័យ​ដែល​រត់គេចខ្លួន​៤​នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ សមត្ថកិច្ច​កំពុង​សាកសួរ​ឈ្មោះ ចាន់ លីន បន្តទៀត​ដើម្បី​រក​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ទាំងអស់នោះ​ដើម្បី​ចាត់ការ តាមច្បាប់ ។​
មុនពេល​កើតហេតុ​ម្ចាស់​ឡក្បឿង​បាន​សុំ​ទិញ​ស៊ីម៉ងត៍​ចំនួន​១៦​តោន​ពី​ឈ្មោះ ង៉ាន់ ភារ​ម្យ ដែលជា​ថៅកែ​លក់​គ្រឿងសំណង់​នៅ​ភ្នំពេញ​។​លុះ​មកដល់​ថ្ងៃកើតហេតុ​ក៏មាន ក្រុមកម្មករ​និង​អ្នកបើកបរ​រថយន្ត​សារុប​ទាំងអស់​មាន​គ្នា​៥​នាក់​បាន​ដឹក ស៊ីម៉ង់ត៍​មកដល់​ចំណុច​ឡក្បឿង​ខាងលើ​រួច​ដាក់ចុះ​មិន​អស់​ឈ្មោះ ភារ​ម្យ សង្ស័យ​ក៏​ឡើង​មើល​នៅពេល​រថយន្ត​ចេញមកក្រៅ ក៏​ឃើញ​នៅសល់​ស៊ីម៉ងត៍​រាប់​ទៅ​៣០​បាវ ភ្លាមនោះ​អ្នកបើករថយន្ត និង​កម្មករ ក៏​នាំគ្នា​រត់ ខណៈនោះ​ឈ្មោះ ភា​រម្យ​និង​ម្ចាស់​ឡក្បឿង​នាំគ្នា​តាម​ចាប់​បានតែ​ម្នាក់​ដែលជា​អ្នក បើករថយន្ត​ក៏​ប្រគល់​ឲ្យ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ចាត់ការ​តែម្តង​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya