ក្រចេះ ៖ លោកទ្រី ប៉េងលាង នាយផ្នែររដ្ឋបាលព្រៃឈើស្រុកឆ្លូងគ្មានឆន្ទះបង្ក្រាប់រថយន្តដឹកឈើខុសច្បាប់ឆ្លងកាត់មុខសង្កាត់របស់ខ្លួនទេ ប្រហែលជាលោកបានទទួលលាភសក្ការៈ
រាកពីពួកមេឈ្មួញឈើ ហើយបានជាធ្វើមិនដឹងមិនឮ ជាក់ស្តែងនៅវេលាយប់ថ្ងៃ១២មិនា ២០១៤ មានរថយន្តពីរគ្រឿងបានធ្វើចរាចរណ៍ដឹកឈើប្រភេទសប្បកម្ម ទ្វារ បង្អួច គ្មានច្បាប់ពេញរថយន្តស្ទើរតែបើកមិនរួច ចេញពីភូមិសាស្ត្រទឹកដីខេត្តមណ្ឌុលគិរី ដោយឆ្លង
កាត់ ក្រចេះហើយឆ្ពោះទៅកាន់ខេត្តកំពុងចាម ដែលសង្សយ័ថាមានលួចបង្កប់ឈើប្រណីតជាមួយផងនោះ ដែលគេស្គាល់ឈ្មោះ មុន្នី រស់នៅខេត្តកំពង់ចាម។ពេលនោះអ្នកសារព័ត៌មាន យើងបានទូរស័ព្ទទៅ លោកទ្រី ប៉េងលាង នាយផ្នែររដ្ឋបាលព្រៃឈើឆ្លូងអោយ
ឃាត់រថយន្តនោះ តែរលោក ទ្រី ប៉េងលាង មិនបានឃាត់រថយន្តនោះទេ ទំនងប្រហែលជាត្រូវថ្នាំសន្លប់ឬបានទទួលលាភអ្វីម្យ៉ាងហើយបានជាលោកមិនចាប់រថយន្ត មេឈ្មួញនោះហើយ។ គួរបញ្ជាក់ដែរថា ជារៀងរាល់យប់ ថ្ងៃ មានឡានដឹកឈើគ្មានច្បាប់ជាច្រើនគ្រឿងបានដឹកឈើឆ្លងកាត់មុខរដ្ឋបាលព្រៃឈើស្រុកឆ្លូង តែរមិនឃើញលោក ទ្រី ប៉េងលាង
ដែលជានាយផ្នែរ ចាប់បង្ក្រាបទេ។ ប្រជាពលរដ្ឋដែលឃើញទង្វើបែបនេះរបស់ លោក ទ្រី ប៉េងលាង បានរិះគន់ និងស្នើដល់លោក សូស សារិទ្ឋ ដែលជានាយខណ្ឌ័រដ្ឋបាលព្រៃឈើក្រចេះ សូមអោយលោក ចុះដុះក្អែល ណែនាំកូនចៅផង កុំគិតតែរអង្គុយចាំទទួលលាភសំណាងពីក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់នោះ គួរគិតពីផលប្រយោជន៍ព្រៃឈើផង៕ ពៅ
» Breaking News, ព័ត៌មានជាតិ » លោក ទ្រី ប៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆ្លូង បើកភ្លើងខៀវអោយ ឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់យ៉ាងរំភើយ