ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ​ស្រីប្រកាន់ប្រុសប្រកែក ​បាន​សង​៦០០​ដុល្លារ​ ​

​ស្រីប្រកាន់ប្រុសប្រកែក ​បាន​សង​៦០០​ដុល្លារ​ ​

ភ្នំពេញ ៖ កាលពី​វេលា ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ លី​ហួរ​ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងលិច​រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៧០ ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។
​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​បន្ទាប់ពី​មាន​បុរស​ម្នាក់ បាន​នាំ​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ទៅ​ដេក​ជាមួយ នៅផ្ទះ​សំណាក់ ប៉ុន្ដែ​ពេលដែល​ចូល ដល់​ក្នុង​បន្ទប់​ស្រាប់តែ​ខាង​ស្រី​បាន​ទារលុយ​មុន​ចំនួន​២០​ដុល្លារ​ដែល ពួកគេ​បាន​និយាយ​គ្នា​មុន ។ ពេលនោះ​ខាង​ប្រុស​ឱ្យ តែ​៣​ម៉ឺន​រៀល​ខុសពី​តម្លៃ​ដែល​បាន​និយាយ​គ្នា​នោះ​ក៏​ផ្ទុះ​ហិង្សា​វាយតប់ គ្នា​ខាន​បាន ដេក​ជាមួយគ្នា​ដោយ​ខាង​ប្រុស​ខាំ​ស្លឹក ត្រចៀក និង​ដាល់​ខាង​ស្រី​ប៉ោង​ភ្នែក​ម្ខាង ។ ចំណែក​ខាង​ស្រី​វិញ​ក៏​ខាំ​ម្រាមដៃ​ខាង​ប្រុស​បណ្ដាលឱ្យ​របួស​ហូរឈាម​រៀងៗ ខ្លួន​ផ្អើល​ពេញ​ផ្ទះសំណាក់ ហើយ​ត្រូវបាន​សមត្ថ កិច្ច​ចុះទៅ​នាំខ្លួន​ពួកគេ​ទាំង​២​នាក់​ទៅកាន់​ប៉ុស្ដិ៍នគរបាល​ស្រះ ចក​ដើម្បី​ដោះស្រាយ ។
បុរស​ដែល នាំ​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ទៅ​ដេក​និង​បង្ក​ហិង្សា​ខាងលើនេះ​ឈ្មោះ នូ កា​ណែ​ល អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់ នៅ​ភូមិ​-​សង្កាត់​និរោធ ខណ្ឌមានជ័យ បាន​រងរបួស​ត្រង់​ម្រាមដៃ​ស្ដាំ​កណ្ដាល ។ ចំណែកឯ​ស្រីរកស៊ីផ្លូវភេទ​ឈ្មោះ សៀម ភា អាយុ​៣២​ឆ្នាំ មុខរបរ​រកស៊ី​ផ្លូវភេទ ស្នាក់ នៅផ្ទះ​ជួល​លេខ​២ ផ្លូវជាតិ​លេខ​៥ សង្កាត់ ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​បាន​រងរបួស ព្រោះតែ​ខាង​ប្រុស​ខាំ​ដាច់​ស្លឹកត្រចៀក ខាងឆ្វេង ដាច់​ក្ដោងច្រមុះ និង​ដាល់​ភ្នែក ខាងឆ្វេង​ឡើង​ខៀវ​ប៉ោង ។
នៅមុន ពេល​កើតហេតុ​បុរស ឈ្មោះ​នូ កា​ណែ​ល បាន​ចេញពី​ផឹកស៊ី​នៅ​ម្ដុំ​ខាងក្រោយ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់ដោយ​នឹកឃើញ​ចង់រក ស្រី​ដេក​យប់​ក៏បាន​បើក​ម៉ូតូ​សង់​កូរ៉េ ពណ៌ ក្រហម​ជិះ​តែម្នាក់ឯង​ឆ្ពោះ​មករក​ស្រី​នៅ​ម្ដុំ​ខាងមុខ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) ។ ពេល​នោះបាន​ជួបនឹង​រកស៊ី​ផ្លូវ ភេទ​ឈ្មោះ​សៀម ភា ក៏បាន​តថ្លៃ​ត្រូវរ៉ូវ គ្នា​ក្នុងតម្លៃ​២០​ដុល្លារ ហើយក៏​ដឹក​គ្នា ឆ្ពោះ​មក​ជួល​បន្ទប់​លេខ​១០២​ផ្ទះសំណាក់​យីហោ​លី​ហួរ​ហើយ​ពេល​ចូលដល់​ក្នុង  បន្ទប់​ស្រាប់តែ​ខាង​ស្រី​បាន​ទារលុយ​មុន​២០​ដុល្លារ ។ ពេលនោះ​ខាង​ប្រុស​ហុច​ឱ្យតែ ៣​ម៉ឺន​រៀល​សិន​ព្រោះ​គិតថា​ចាំ​រួមភេទ ចប់​សឹម​ឱ្យ​បង្គ្រប់​ប៉ុន្ដែ​ខាង​ស្រី​មិន​ទទួលយក​បានឡើយ ដែល​ករណីនេះ​ធ្វើឱ្យ​ខាង ប្រុស​ដែល​កំពុងមាន​តណ្ហា​ពុះកញ្ជ្រោល​ខឹងសម្បា​យ៉ាងខ្លាំង​ក៏​បើក​សំឡេង ទូរទស្សន៍​ឮ​ខ្លាំងៗ ហើយ​ស្ទុះ​ទៅ​ប្រតាយប្រតប់ ច្របាច់ក​ស្ដ្រី​ឈ្មោះ​សៀម​ភា​ហើយ​ខាំ​ស្លឹកត្រចៀក​និង​ដាល់​នាង​ប៉ោង​ភ្នែក  ។ ចំណែក ខាង​ស្រី​វិញ​ក៏​ចាប់​ខាំ​ម្រាមដៃ​ខាងស្ដាំ​ប៊ិះ​ដាច់​បណ្ដាលឱ្យ​របួស​ហូរ ឈាម​ទាំងអស់គ្នា​ផ្អើល​ពេញ​ផ្ទះសំណាក់​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya