ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ត្រូវ​ពស់​ចឹក ចាប់​ពោះ​ខាំ​រហូតដល់​ងាប់​វិញ​ ​

យុវជន​ម្នាក់​ត្រូវ​ពស់​ចឹក ចាប់​ពោះ​ខាំ​រហូតដល់​ងាប់​វិញ​ ​

ខេត្ដ​ស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញា ស្រុក​កំពង់​រោទ៍ ។​
ជនរងគ្រោះ​ឈ្មោះ​ពុធ រតនា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ  ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ រកត្រី​នៅតាម​មាត់​ព្រែក ខណៈ​អង្គុយ​ត្រៀប​ចាប់​ត្រី​តាម​គុម្ព​ស្មៅ ក៏ត្រូវ​ពស់ វែកក្របី​មួយ​ក្បាល​ចឹក​ខាំ​ជាប់​មេដៃ​ខាង ឆ្វេង ។ ខណៈនោះ​ជនរងគ្រោះ​បាន​យក  ដៃ​ខាងស្ដាំ​ចាប់​កពស់​ជាប់​រួច​ក៏​ខាំ​ពស់ ចំ​កណ្ដាល​ខ្លួន​ទើប​ពស់​ព្រលែង ហើយ​ជន រងគ្រោះ​បានរ​ត់ម​កភូមិ តែ​មិន​មិនបាន​ព្រលែង​ពស់វែកក្របី​នោះទេ ។ ពេល មកដល់​ក្នុងភូមិ​ព្រោះតែ​ពិស​ជ្រាបចូល ពេញ​ខ្លួន​បានធ្វើឱ្យ​ជនរងគ្រោះ​ឈឺ​ចុក ចាប់​រហូតដល់​សន្លប់​បាត់មាត់បាត់ក ។​

​ម្ដាយ​ជន រងគ្រោះ​បានឱ្យដឹងថា បើ ទោះជា​ជនរងគ្រោះ​ខាំ​ពស់​ជាប់​នៅ​នឹង មាត់​ក៏ដោយ ពស់វែកក្របី​ដែល​ខាំ​កូន គាត់​នោះ​នៅតែ​ខាំ​មេដៃ​ជាប់ ហើយ​ត្រូវ បាន​អ្នកភូមិ​នាំគ្នា​យក​ដំបង​មកជួយ​វាយ  រហូត​ទាល់តែ​ពស់​នោះ​ងាប់ ។ ក្រោយពី វាយ​ពស់​ងាប់​អ្នកភូមិ​នាំគ្នា​យកទៅ​ស្ងោរ​ក្លែមស្រា​យ៉ាង​សប្បាយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya