ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អ្នករត់​រឺ​ម៉ក​កង់​បី លើកគ្នា​ទៅ​តវ៉ា​រឿង​គ្រោះថ្នាក់​ចរាចរ បន្ដិចបន្ដួច ​

អ្នករត់​រឺ​ម៉ក​កង់​បី លើកគ្នា​ទៅ​តវ៉ា​រឿង​គ្រោះថ្នាក់​ចរាចរ បន្ដិចបន្ដួច ​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៤​នេះ រឿង​គ្រោះថ្នាក់​ចរាចរ​បន្ដិច បន្ដួច រវាង រថយន្ដ​ព្រូស ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 2W-3531​និង​ម៉ូតូ​រឺ​ម៉ក​កង់ បី បាន​ប៉ះគ្នា កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ កន្លងទៅ បានធ្វើឱ្យ​រឿង​រីក​រាល ដាល​កាន់ តែ​ធំ រហូត​ធ្វើឱ្យ​អ្នករត់​ម៉ូតូ​កង់​បី ជាច្រើន នាក់ ដឹកនាំ​ដោយ​ប្រធាន​សមាគម របស់ខ្លួន លោ​កឯ សុភា​ស់ នាំគ្នា​ទៅ​តវ៉ា និង ស្រែក នៅមុខ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជ ធានី​ភ្នំពេញ ក្នុង​គោលបំណង​ទាមទារ​ឱ្យ នគរបាល​ចរាចរណ៍​ដោះលែង និង​ប្រគល់ ម៉ូតូ​កង់​បី សមាជិក​របស់ខ្លួន​មកវិញ ដើម្បី រកស៊ី​បន្ដទៀត ។​
​មូលហេតុ ដែលនាំឱ្យ​អ្នករត់​ម៉ូតូ​កង់​បី ជាច្រើន​នាក់ បាន​បើក​ម៉ូតូ​កង់​បី ទៅ​ចត​តាម សងខាង​ផ្លូវ ឆ្ពោះទៅ ដល់ មុខ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ហើយ​នាំ គ្នា​ស្រែក​តវ៉ា​នោះ ត្រូវបាន​អ្នករត់​ម៉ូតូ កង់​បី និយាយថា មកពី​នគរបាល​ចរាចរណ៍ មិន ប្រគល់​ម៉ូតូ​កង់​បី មកឱ្យ​សមាជិក​របស់ខ្លួន​ម្នាក់ បែរជា អនុញ្ញាតឱ្យ​រថយន្ដ​ដែលជា​ភាគី​ម្ខាង យកចេញ ។​
​ម្ចាស់​ម៉ូតូ​កង់​បី ឈ្មោះ​ហ៊ុន នី​ន អាយុ ជាង​២០​ឆ្នាំ រស់នៅ​ម្ដុំ​ពេទ្យ​ចិន និង​មានមុខ របរ​ជា​អ្នករត់​ម៉ូតូ​កង់​បី បាន​និយាយថា កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤​កន្លងទៅ ខ្លួន​បាន​បើក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ម្ដុំ​ផ្សារ​ស៊ីឡឹប ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​គេច​អ្នកធ្វើដំណើរ​មកពី​ខាងមុខ ក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ដ​ព្រូស​មួយគ្រឿង ដែល​ចត​នៅលើ​ផ្លូវ បណ្ដាល ឱ្យ​រង​ការខូចខាត​ផ្នែក​ចំហៀង​ខាងស្ដាំ ។​
​ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា ដោយ​មិន​បណ្ដាលឱ្យមាន គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះ ភាគី​រថយន្ដ​បាន​ទារ​ថ្លៃ​សង ប៉ុន្ដែ​ខាង​ភាគី​ម៉ូតូ​កង់ ពុំមាន​លុយ​សង ពោល មាន​ត្រឹម​លទ្ធភាព​តែ​៥០​ដុល្លារ ។ ការដោះស្រាយ​រវាង​ភាគី​ទាំងពីរ បើទោះបី​មានការ​ចូលរួម សម្រប សម្រួល ពី សំណាក់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏ដោយ​នោះ មិនត្រូវ​គ្នា ទើប​នគរបាល​ចរាច​រណ៍​ជើងគោក បាន​យក​ទាំង​រថយន្ដ​និង​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ ដើម្បីឱ្យ​ភាគី​ទាំងពីរ ចូលខ្លួន​មក ដោះ ស្រាយ ក្នុង​គោលបំណង បញ្ចប់រឿង ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya