ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តារា​សម្តែង​ហ្វីលីពីន នាង Marian Rivera ​

តារា​សម្តែង​ហ្វីលីពីន នាង Marian Rivera ​

នាង Marian Rivera ជា​តារា​សម្តែង​ហ្វីលីពីន​មួយរូប​ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក​ទស្សនិកជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ផងដែរ ជាពិសេស​នៅក្នុង​តំបន់​អាស៊ី​តាមរយៈ​ខ្សែភាពយន្ត​ជាច្រើន​ដែល​នាង​បាន​សម្តែង ដូចជា​រឿង នាង​មច្ឆា ជាដើម​ដែល​មហាជន​តែងតែ​ហៅ​នាង​ទេព​មច្ឆា ។
​បន្ទាប់ពី​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​វិស័យ​សិល្បៈ​នាពេល​កន្លងមកនេះ តារា​សម្តែង​ដ៏​ពេញនិយម និង​មាន​សម្រស់​សោភា​ត្រូវ​បណ្តាល​ផលិតកម្ម​ល្បីៗ​ជាច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​តែងតែ​ហៅ​នាង​ឲ្យ​ជា​ខ្សែភាពយន្ត ក៏ដូចជា​ស្ព​ត​ពាណិជ្ជកម្ម​ផ្សេងៗ​ផងដែរ ។
​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​បរទេសមួយ​ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​កន្លង​បាន​ឲ្យ​ដឹងថា តារា​សម្តែង​ហ្វីលីពីន ដ៏​ល្បីល្បាញ ទូទាំង​អាស៊ី​ដែល​ប្រជាពលរដ្ឋ ស្គាល់​ក្នុង​រឿង នាង​មច្ឆា​នោះ (​ឈ្មោះ​ពិត Marian Rivera) បានបង្ហាញ​រូបថត​ស្រាត អង្គុយ​លើ​ឆ្នេរ​ខ្សាច់ នៅលើ​គម្រប​ទស្សនា​វ​ដ្តី FHM របស់​អាមេរិក ។ តាមរយៈ​ការបង្ហាញ​ខ្លួន​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​នេះ នាង Marian Rivera បាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ក្រោយពី​រូបភាព​ស្រាត​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក ត្រូវ​បានដាក់​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​រួចមក មាន​ទស្សនិកជន​ដែល​ចូលចិត្ត​លេង​ប្រព័ន្ធ​មួយ​នេះ​ចូល​មើល​ជាច្រើន មាន​គ្រប់​វ័យ​ទាំងអស់ ។​
​តារា​សម្ដែង​ស្រី​វ័យ ២៩ ឆ្នាំ​របស់​ហ្វីលីពីន​រូបនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​មើលឃើញ​រូប​ស្រាត​ស្ថិតនៅលើ គម្រប​ទស្សនា​វ​ដ្តី FHM របស់​អាមេរិក​ដែល​នាង​បានបង្ហាញ​នូវ​ភាព​សិច​ស៊ី និង​កាយវិការ​ត្រេកត្រអាល​នៅលើ​ឆ្នេរ​ខ្សាច់​គួរ​ឲ្យ​ចង់​នែបនិត្យ​បំផុត​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya