ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លោក​សម​ រង្ស៊ី​ ផ្ញើ​​សារ​​រំលែក​​ទុក្ខ​ ជូន​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន

លោក​សម​ រង្ស៊ី​ ផ្ញើ​​សារ​​រំលែក​​ទុក្ខ​ ជូន​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន

​ភ្នំពេញ​៖  បន្ទាប់ពី​មន្ត្រី ក្នុង​ជួរ​រាជរដ្ឋាភិបាល ចូល​រូ​ម​រំលែក​ទុក្ខ សម្តេច​តេ​ជោ ហ៊ុន សែន ដែលឪពុក​របស់
​សម្តេច ទទួល មរណភាព តំណាង​ឲ្យ​គណបក្ស ប្រឆាំង លោក សម រង្ស៊ី បាន​ផ្ញើ សារ​ចូល រួម​មរណទុក្ខ
ដែល​លោក​អះអាងថា មរណភាព គឹជា​ការបាត់បង់​បិតា ជីតា ជីតា​ទួត ដ៏​ល្អ​។​

​លោក សម រង្ស៊ី បាន​ថ្លែង នៅក្នុង​សារ​ចូល​រូ​ម​មរណទុក្ខ​ថា លោក និង​ភរិយា របស់លោក មាន​សេចក្តី
​ក្រៀមក្រំ និង​សោកស្តាយ​ជាទីបំផុត ដោយបាន​ទទួលដំណឹង​ដ៏​សែន​រន្ធត់ ពី មរណភាព​របស់​អ្នកឧកញ៉ា
​មហា​ភក្តី សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង ត្រូវជា​បិតា របស់​សម្តេច បានទទួល​អនិច្ចកម្ម កាលពី​វេលា
​ម៉ោង​៤​និង​១០​នាទី ទៀបភ្លឺ ថ្ងៃ​សុក្រ ទី​១២​កក្កដា ឆ្នាំ​២០១៣ ក្នុង​ជន្មាយុ​៩០​ឆ្នាំ​ដោយ​ជរាពាធ ។​
​មរណភាព​នេះ គឺជា​ការបាត់​ដប​ង់​បិតា ជីតា ជីតា​ទូត ដ៏​ល្អជា​ទីស្រឡាញ់​និង​ជាទីគោរព​ដ៏ ជ្រាលជ្រៅ​បំផុត
របស់​សម្តេច សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី​ព្រមទាំង​ចៅប្រុស​ចៅ ស្រី​ទាំងអស់​។​
​លោក​ថា​“​ក្នុងនាម​ខ្លួន​ខ្ញុំ និង​ភរិយា​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការសោកស្តាយ និង​រំលែក ទុក្ខ ដ៏​ក្រៀមក្រំ
​បំផុត​ជាមួយ​សម្តេច ស​ម្កេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​សូម​បួងសួង នូវ​វិញ្ញាណ​ក្ខ័​ន្ធ​របស់
​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី​បាន​ទៅ​សាយ​សុខ ក្នុង​សុគតិ ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។​
​លោក សម រង្ស៊ី សូម​គោរព​ជូនពរ​សម្តេច សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​ក្រុមគ្រួសារ ឲ្យ​ជួបប្រទះ នូវ​ពុទ្ធពរ
​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ​សូមជម្រាបថា ប​ច្នុ​ប្បន្ន​សព​អ្នកឧកញ៉ា​ភក្តី ហ៊ុន នាង តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន នៅ​ភូមិ​គ្រិះ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ទះ​លេខ​៤១ ផ្លូវ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១២ខែកក្កដា​នេះ រហូតដល់​ថ្ងៃ​ពុធ ខែកក្កដា ឆ្នាំ​២០១៣៕

ដោយ៖ ម៉ារីណា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya