ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ជួបប្រជុំ​ដោះស្រាយ​បញ្ហា ឲ្យ​កម្មករ​រោង​ច​ក្រវិន​ស្តារ ​

ជួបប្រជុំ​ដោះស្រាយ​បញ្ហា ឲ្យ​កម្មករ​រោង​ច​ក្រវិន​ស្តារ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា នេះ ភាគី​ពាក់ព័ន្ធ​ជាច្រើន​រួមមាន​ទាំង ប្រធាន​មន្ទីរ​ការងារ ខេត្ត កំពង់ស្ពឺ ថៅកែ​រោងចក្រ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា តំណាង​សហជីព និង​តំណាង​កម្មករ បាន​ទៅ​ជួបប្រជុំគ្នា ពិភាក្សា នៅ​មន្ទីរ​ការងារ​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ធ្វើ​កូដកម្ម នាពេល​កន្លងមក នៅមុខ​រោងចក្រ ប៉ុន្តែ​លទ្ធផល យ៉ាងណា នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​
ក្រុមកម្មករ​បាន​ផ្ទុះ​កូដកម្ម តាំងពី​ល្ងាច​ថ្ងៃ សុក្រ​ទី​១៤ ខែមីនា មកម្ល៉េះ មូលហេតុ​ចំបង ដោយសារ​ម្ចាស់ រថយន្ត ដែល​ដឹក​កម្មករ ជា​រៀងរាល់ថ្ងៃ បាន​ដំឡើងថ្លៃ ទើប​ក្រុមកម្មករ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ ថ្លៃ​រថយន្ត​ចំនួន ១៥​ដុល្លារ ព្រោះ​បច្ចុប្បន្ន​ថៅកែ រោងចក្រ​ឲ្យ​ថ្លៃ រថយន្ត​ត្រឹមតែ​១០​ដុល្លារ​ទេ ខណៈ​រោងចក្រ​ផ្សេង ដែល​នៅក្បែរ ទីតាំង​នោះ ថៅកែ​បាន​ឲ្យ​ថ្លៃ​១៥​ដុល្លារ​។​
​មន្ត្រី​រូប​បន្ថែមថា ក្នុងនោះ​ក្រុមកម្មករ​ក៏បាន​ទាមទារ ប្រាក់រង្វាន់​ទៀងទាត់​១៥​ដុល្លារ បាយ​ថ្ងៃត្រង់​១៥​ដុល្លារ ជា ពិសេស សូម​ស្នើ​កុំ​ឲ្យ​ប្រធាន​ផ្នែក ជេរប្រមាថ​មាក់ងាយ​ម​កលើ ក្រុមកម្មករ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya