ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប ចាប់បាន​ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់

ចោរឆក់​កាបូប ចាប់បាន​ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៣​និង ១០​នាទី​ទៀបភ្លឺ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំណុច​ក្រោម ស្ពាន​អាកាស​៧​មករា ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​មុនពេល​កើតហេតុ​នារី រងគ្រោះ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង តាមផ្លូវ​បេតុង ក្បែរ​វត្ត​ទួល​សង្កែ ខណៈនោះ​ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ស្លៀកពាក់​ស៊ីវិល ជិះ ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-6489 មួយគ្រឿង​មក​ធ្វើ​សកម្មភាព ឆក់យក​កាបូបស្ពាយ ពី​នារី​រងគ្រោះ ទាំង​២​នាក់ ខាងលើ​បានសម្រេច ហើយ​ព្យាយាម​បើក​រត់គេចខ្លួន តាម​បណ្តោយ​ផ្លូវ​លេខ ៥៩៨ រហូតមកដល់​ចំណុច ស្ថានីយប្រេងឥន្ធនៈ តេ​លា ក្រោម​ស្ពាន​អាកាស ៧​មករា ក៏ត្រូវ​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​បាន ហក់​ចេញពី​ម៉ូតូ​ធាក់ ផ្តួល​ម៉ូតូ​របស់​ជនសង្ស័យ បណ្តាល​ឲ្យ​ដួល​ប្រាវ​ទៅនឹង​ថ្នល់ ហើយ​ជនសង្ស័យ​ម្នាក់ បាន​រត់​គេចខ្លួនបាត់​ស្រមោល​ឈឹង ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ត្រូវ​បងប្អូន ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ជាច្រើន​នាក់ រួមដៃគ្នា​ចាប់បាន​ស្វាគមន៍​ម្នាក់​១​ដៃ ១​ជើង បណ្តាល​ឲ្យ​រងរបួស ខ្ទេច​មុខ​រងរបួស​ធ្ងន់ធ្ងរ ។​
​ក្រោយពី​ប្រជាពលរដ្ឋ​កាត់ក្តី បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់ ស្ទើ​ស្លាប់​ហើយ នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន ចុះ​អន្តរាគមន៍​និង ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ យកទៅ​ធ្វើការ​សាកសួរ​នៅ ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍ ទឹកថ្លា ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ឆក់​កាបូបស្ពាយ​ប្រាកដ​មែន ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya