ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំញៀន ​

ប៉េអឹម​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំញៀន ​

បាត់ដំបងៈ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង នាំយកមក​សាកសួរ រួច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​
​នៅវេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ លោក​បានទទួល​ព័ត៌មាន​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​មួយក្រុម ចុះ ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ព្រមទាំង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ ទី ច្រឹប ភេទ​ស្រី អាយុ ៥០​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង ស្រុក​កំរៀង ព្រមទាំង​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន ចំនួន​២០​គ្រាប់ ខណៈ​ជនសង្ស័យ បាន ទិញ​ថ្នាំញៀន​ពី​បុរស​ម្នាក់ យកមក​លាក់ទុក​នៅ​ចង្កេះ​ខោ​ខ្លួន រួចមក បញ្ជូន​ជនសង្ស័យ​មក​ទីបញ្ជាការ អាវុធហត្ថ​ខេត្ត​ភ្លាមៗ តែម្តង​។​
​ខ្លួន​ពិត​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៤ មក ទើបតែ​បាន​៤​លើក ដោយ​ទិញ​ពី​គេ​មក ១​គ្រាប់​៨០​បាត និង​លក់​ចេញ​វិញ ក្នុងតម្លៃ​៩០​បាត ពេល​ចុងក្រោយ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​
​បច្ចុប្បន្ន​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ និង វត្ថុតាង​ទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya