ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់​ស្លាប់​ពេល​ឆ្លងទន្លេ ព្រោះ​ពេទ្យឆ្មប​ស្ទើរភ្លើង​ ​

ស្ដ្រី​ម្នាក់​ស្លាប់​ពេល​ឆ្លងទន្លេ ព្រោះ​ពេទ្យឆ្មប​ស្ទើរភ្លើង​ ​

កំពង់ធំ  ៖ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ ។​
​ស្ដ្រី ឈ្មោះ​សួន ស្រី​ពៅ ត្រូវជា​បងស្រី​បង្កើត​និង​លោក រុន គួ​ង ជា​ស្វាមី​ស្ដ្រីជន​រងគ្រោះ​បានឱ្យដឹងថា គាត់​រស់នៅ​ភូមិ​ស្នែងក្របី សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ ប្អូនស្រី​រងគ្រោះ​ឈ្មោះ សេង ស្រីមុំ អាយុ​៣៤​ឆ្នាំ មានកូន​៥​នាក់​ស្រី​៣ ប្រុស​២​ទាំង​ទារក​នេះ ។ មុនពេល​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​នេះ​ដើមឡើយ​ប្អូន​របស់គាត់​មិន ដែលមាន​ជំងឺ​ប្រចាំកាយ​នោះទេ ។ លុះដល់​ថ្ងៃ​សម្រាលកូន​គាត់​បាន​នាំ​ប្អូន​ទៅ​ពេទ្យឆ្មប​ខាងលើ​បាន សម្រាលកូន​នៅវេលា​ចន្លោះ​ម៉ោង​ប្រមាណ​៧​ព្រឹក ។ លុះ​សម្រាលកូន​បាន​២​ម៉ោង​គ្រូពេទ្យ ដែល​ទទួលខុស​ត្រូវបាន​ទុកឱ្យ​អ្នកជំងឺ​នៅ​ជាមួយ​សាច់ញាតិ​ដោយសារតែ​ឃើញ អា​ការមិន​គួរឱ្យ​ព្រួយបារម្ភ​ក្រោយពី​តាមដាន​សុខ​ភា​បាន​ល្អិតល្អន់​មក ហើយ​អ្នក គ្រូពេទ្យ​ក៏បាន​ចេញទៅ​ទិញ​ម្ហូប ។ លុះ​បន្ដិចក្រោយមក​អាការ​អ្នកជំងឺ​ថប់ដង្ហើម ទើប​ហៅ​គ្រូពេទ្យ​មក​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​តាម​រ៉ឺម៉ក​ម៉ូតូ ។ ពេលមកដល់​ខ្លោងទ្វារ​មន្ទីរពេទ្យ​ស្ដ្រី​រងគ្រោះ​បាន​សន្លប់​បាត់ស្មារតី  ។​
​លោកស្រី នូ វិ​ចិ​ត្រា ជា​ពេទ្យឆ្មប ទទួលខុសត្រូវ​នឹង​បណ្ដាលឱ្យ​មានការ បាត់បង់​ជីវិត​បានឱ្យ​ដឹងថា អ្នកជំងឺ​មាន សុខ​ភាពល្អ​ពុំមាន​បញ្ហា​អ្វី​នោះទេ ទើប បាន​ហ៊ាន​បណ្ដោយ​ទុកឱ្យ​សាច់ញាតិ​ឆ្លៀត ឱកាស​ទិញ​ម្ហូប​តែ​គាត់​បាន​ខំប្រឹងប្រែង អស់​លទ្ធភាព​ហើយ​នៅតែ​ពុំ​អាចជួយ សង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​បាន ។
​លោក ស្រី ស៊ីន ប្រធាន​សុខាភិបាល ខេត្ដ​កំពង់ធំ​បានឱ្យដឹងថា លោក​ទើបតែ បានទទួល​ព័ត៌មាន​នៅពេលនេះ​ទេ​លោក នឹង​ចាត់​ឱ្យ​មន្ដ្រី​ឱ្យ​ចុះទៅ​កន្លែង​កើត ហេតុ​ដើម្បី​សួរនាំ​ករណី​ដែល​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត ដើម្បី​រក ស្រាវជ្រាវ​រក​មូលហេតុ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya