ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៤ នៅផ្ទះលេខ៨២អឺសូន្យ ផ្លូវលេខ១២៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
យុវជនដែល ត្រូវឃាត់ខ្លួនជាប់សង្ស័យ គាស់របងចូលលួចទ្រព្យក្នុងផ្ទះអ្នកដទៃ នេះឈ្មោះ ហង្ស ភារុន អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ១៦E2 ផ្លូវលេខ១២៤ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ រីឯជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ម៉េង ផេកយូ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំ នៅកន្លែងកើតហេតុខាងលើ ។
នៅវេលា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៤ ជនសង្ស័យខាងលើបាន លួចហែកចំរឹងដែកផ្ទះខាងក្រោយ រួច ច្រៀតចូលទៅក្នុងផ្ទះក្នុងគោលបំណង លួចយកទ្រព្យសម្បត្ដិ ប៉ុន្ដែគាប់ជួនពេល នោះប្អូនស្រីរបស់នារីរងគ្រោះឃើញទាន់ បានស្រែកឆោឡោឡើង ហើយភ្លាម នោះក៏នាំគ្នាព័ទ្ធចាប់ជនសង្ស័យខាងលើ យកទៅប្រគល់ឱ្យនគរបាលប៉ុស្ដិ៍មនោរម្យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕