ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ថៅកែ​ស្រី​ចិត្ត​ភ្លើង វាយ​ធ្វើបាប​កូនឈ្នួល ​

ថៅកែ​ស្រី​ចិត្ត​ភ្លើង វាយ​ធ្វើបាប​កូនឈ្នួល ​

ភ្នំពេញ ៖ បើតាម ការរៀប​រាប់ទាំង​ទឹកភ្នែក ក្មេងស្រី​ដែល​ត្រូវ​ថៅកែ​ចិ​ត្ដ​ខ្មៅ​វាយ​ធ្វើបាប​នោះបាន​ឱ្យដឹងថា នាង​ឈ្មោះ ផល លក្ខិណា អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​សេ​ដា ឃុំ​វិហា​សួ​គ៏ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។
​នាង​បាន មក​រស់នៅ​ធ្វើកា​ផ្ទះ​ជាមួយនឹង​ថៅកែ​ចិ​ត្ដ​ភ្លើង​នេះ​បាន​ប្រហែល​១ ឆ្នាំ ហើយ​តែ​ពុំ​ដែលមាន​បញ្ហា​អ្វី​ទេ លុះ ចាប់តាំងពី​ចូលឆ្នាំ​ចិន​កន្លងមក ស្រាប់ តែ​ថៅកែ​ស្រី​រូបនោះ​ចាប់ផ្ដើម​រករឿង នាង​រហូត​ដោយ​វាយ​ធ្វើបាប​នាង​ជា​រៀងរាល់ថ្ងៃ​មិនតែប៉ុណ្ណោះ​ថែមទាំង​ពេល ខ្លះ​មិនឱ្យ​នាង​ងូតទឹក​ទៀតផង ។​
​ដោយ ទ្រាំលែងបាន​នាង​ក៏​សុំ​ថៅកែ​ឈប់​ធ្វើការ​តែ​ត្រូវ​ថៅកែ​ស្រី​រូបនោះ គំរាមថា​បើសិនជា​នាង​ឈប់​ធ្វើការ​គេ នឹង​ទៅ​រឹបអូស​ដី​ផ្ទះ​របស់​ម្ដាយ​នាង​នៅឯ​ស្រុក​យក​ទាំងអស់​ព្រោះថា ម្ដាយ​នាង​បាន​ជំពាក់​លុយ​គេ ។ ដោយ​នាង​អាណិតម្ដាយ​ហើយ​ខ្លាច​ដូច​ពាក្យ​គេ​គំរាម​ទើប​នាង​ចេះតែ​ទ្រាំ​ទៅ  ។
​ថៅកែ​ស្រី ដែល​នោះ​ឈ្មោះ ណែ​ត អាយុ​៣០​ឆ្នាំ មានមុខ​របស់​លក់​គ្រឿង បន្លាស់​ម៉ូតូ​និង​ជួស​ជុស​ម៉ូតូ​យីហោ ឡាយ វ៉េងស្រេង មាន​ទីតាំង​នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ ផ្សារ​លិច ក្រុមទី​២ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។
​ពេលនេះ នារី​រងគ្រោះ​ត្រូវបាន​អង្គការ ម​ជ្ឃ​មណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ធិ កុមារ​យកទៅ​ដើម្បី​ចាត់ការ​តាមផ្លូវ ច្បាប់ ៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya