ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អ្នកស្រុក​ថ្មបាំង បិទផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន ចូលទៅ​កាន់​ទំនប់​វា​រី​អគ្គិសនី ​

អ្នកស្រុក​ថ្មបាំង បិទផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន ចូលទៅ​កាន់​ទំនប់​វា​រី​អគ្គិសនី ​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាង ១០០​នាក់ កំពុង​នាំគ្នា​ត្រៀម​តវ៉ា​ប្រឆាំង​បិទផ្លូវ​ចូល ទៅកាន់​តំបន់ សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង ដោយ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​Sinohydro ដឹកជញ្ជូន​គ្រឿងចក្រ​យកទៅ​ឈូសឆាយ​នៅ​តំបន់​នោះ​។ នេះ​បើតាម​លោក អ៊ិន គង់​ជិត មន្ត្រី​ការពារ​សិ​ទិ្ធ​មនុស្ស​របស់​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្តកោះកុង ដែល​បាន​ចុះទៅ​ស៊ើបអង្កេត​ដោយផ្ទាល់​នៅ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ធ្វើការ តវ៉ា​ប្រឆាំង​នោះ​។​
​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ បានកើត​ឡើង នៅពេលដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​ចិន​Sinohydro បាន​បាន​ដឹកជញ្ជូន​គ្រឿងចក្រ ដោយមាន​បំណង​ចូលទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ស្ទឹង​អា​រ៉ែ​ង  កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​បានអូសបន្លាយ​មកដល់​ថ្ងៃ​ចន្ទ​នេះ ដោយ​ពុំទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​មក​តវ៉ា​បិទផ្លូវ​ទាំងនោះ មកពី​ឃុំ​ចំនួន​បី រួមមាន ឃុំ​ប្រឡាយ ឃុំ​ជំនាប់ និង ឃុំ​ដូន​ពៅ ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​។​
នៅពេលនេះ ប្រជាពលរដ្ឋ​កំពុងស្ថិត​នៅ​ចំណុច​ក្រាំង​ត្រឡាច ក្នុងភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ត្រៀម​ស្ទាក់​បិទផ្លូវ​ប្រសិនបើ​ក្រុមហ៊ុន​ចិន Sinohydro នៅតែមាន បំណង​ចូលទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នោះ​។ ក្រុម​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​សកម្មជន​បរិស្ថាន​គ្រោង​នឹងធ្វើ​ធម្ម​យាត្រា​ពី​ខេត្តកោះកុង មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បោះបង់​គម្រោង​សាងសង់​ទំនប់​វា​រី អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង​នេះ​។​

​លោក Alex Gonzalez Davison ស្ថាបនិក​មួយរូប​រប​ស់​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ដែលជា​អង្គការ​មួយ​ផ្តួចផ្តើម​គំនិត​រៀបចំ​ធ្វើ​ធម្ម​យាត្រា​នេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គោលបំណង​នៃ​ការរៀបចំ​ធ្វើ​ធម្ម​យាត្រា​នេះ គឺ​ដើម្បី​ចង់​ឲ្យ​រឿងនេះ ល្បី​ទូទាំង​ពិភពលោក ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិយោបល់ និង​អំពាវនាវ​ដល់​រាជ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បោះបង់ចោល​នូវ​គម្រោង​សាងសង់ ទំនប់​វា​រី​អគ្គិសនី​នេះ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya