កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅភូមិទួលពោធិ៍ ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃទី១៧ ខែមិនានេះ ក្នុងភូមិរបស់គាត់មានពិធីរៀបអាហ៍ពិពាហ៍កូនក្រមុំឈ្មោះ នួន សុជាតិ អាយុ២០ឆ្នាំ រស់នៅក្នុងភូមិខាងលើ ជាមួយកូនកម្លោះឈ្មោះ លួន សុណា អាយុ២១ឆ្នាំ ដែលមានស្រុកកំណើតនៅព្រែកក្តាម ធ្វើការដ្ឋានក្រុមហ៊ុនចិននៅខេត្តពោធិសាត់ ។ ប្រភពបន្តថា នៅថ្ងៃរៀបការតាំងពីព្រឹក គឺគ្មានបញ្ហាអ្វីនោះទេ ។ ស្រាប់តែនៅពេល រៀបចំទទួលភ្ញៀវដែលមកពិសារភោជនីអាហារ គឹមានទាំងភ្ញៀវខាងកូនកម្លោះ និង កូនក្រមុំ បានចូលពិសារអាហារ និងរាំច្រៀងជាធម្មតា ក៏មាន ក្រុមសក់វែង២នាក់ជិះម៉ូតូធំសំដៅចូលក្នុងរោងការ រួចក៏ទាញដំបងវាយទៅលើភ្ញៀវតែម្តង ធ្វើអោយភ្ញៀវដែលកំពុងតែបរិភោគ នៅទីនោះផ្អើលរត់ចេញរោងការព្រោងព្រាត ហើយក្នុងពេលនោះសមត្ថកិច្ចបានជួយអន្តរា គមន៍ភ្លាមៗដែរ តែជួយមិនឈ្នះ បង្កភាពច្របូកច្របល់ពេញរោងការ បណ្តាលអោយមនុស្សម្នាក់បានរងរបួសធ្ងន់ ។ ដោយឡែកកូនក្រមុំត្រូវបានសន្លប់ស្តូកស្តឹង ដោយសារតែភ័យខ្លាចក្នុងហេតុការណ៍នេះផងដែរ ៕ ពៅ