កំពង់ចាម ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចសាលាបឋមសិក្សា ក្នុងបន្ទប់រៀនថ្នាក់ទី១ ស្ថិតក្នុងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ។
ក្មេងប្រុសដែលបានប្រព្រឹត្ដ អំពើ ខាងលើនេះឈ្មោះ ហ៊ែល សុខទី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើត ហេតុ ។ ចំណែកក្មេងស្រីរង គ្រោះឈ្មោះ ច.ន.វ.ច.ក អាយុ៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
នៅ មុនពេលកើតហេតុក្មេងស្រីរងគ្រោះបាន ដើរកាត់ចំណុចកើតហេតុបំណងទៅរក ម្ដាយដែលកំពុងលក់ដូរនៅចិញ្ចើមផ្លូវ ជាប់របងសាលារៀន ។ ពេលនោះក្មេង ប្រុសសង្ស័យបានចាប់នាងអូសចូលទៅ ក្នុងបន្ទប់រួចធ្វើសកម្មភាពរំលោភរហូត បានសម្រេច ។
ក្រោយ កើតហេតុក្មេងស្រីរងគ្រោះ បានស្រែកយំនិងបានរៀបរាប់ប្រាប់ម្ដាយពីសកម្មភាពដែលក្មេងប្រុស សង្ស័យបាន ធ្វើទៅលើរូបនាង ហើយម្ដាយនាងក៏បាន ប្ដឹងនគរបាលឱ្យឃាត់ខ្លួនជនសង្ស័យ តែម្ដង៕