ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង២០នាទី ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅបណ្តោយ ផ្លូវ២១៧ មុខទល់ទីស្នាក់ការ បក្សសង្កាត់ដង្កោ ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះ ឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករ សាងសង់ស្ពាន មានទីលំនៅផ្ទះ លេខ៧៤ ភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មុនពេលកើតហេតុ រូបគេបាន ជិះម៉ូតូម៉ាកCITI PLUS កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ផ1308-ភព1 ធ្វើដំណើរ ពីត្បូងទៅជើង ក្នុងគោលបំណង ទៅធ្វើការនៅឯអ្នកលឿង លុះជិះមក មកដល់ចំណុច កើតហេតុ ខាងលើក៏កិនដុំថ្ម បណ្តាលឲ្យក្រឡាច់ កង់ម៉ូតូមុខដួល សង្កត់ជើង ជនរងគ្រោះ បណ្តាលឲ្យបាក់ជើងស្តាំ តែម្តង ៕