ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ដេកស្លាប់ នៅ​ច្រកចូល​ស្ដា​ត​អូឡាំពិក​ ​

បុរស​ដេកស្លាប់ នៅ​ច្រកចូល​ស្ដា​ត​អូឡាំពិក​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ ​។​
​ស្ដ្រី ឈ្មោះ​ណុប ស៊ីនួន អាយុ​៣០​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ មានស្រុក កំណើត​នៅ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល​ដែល អះអាងថា ជា​ប្រពន្ធ​ជនរងគ្រោះ​បាន និយាយ​ឱ្យដឹងថា ប្ដី​របស់គាត់​ដែល ស្លាប់​នេះ​ឈ្មោះ ជាតិ សុខលក្ខណ៍ អាយុ ៣២​ឆ្នាំ បាន​ចាក​ចេញពី​ស្រុកកំណើត មក​ដើរ​រើស​អេតចាយ​ជាមួយគ្នា​អស់ រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ ក្នុង​រយៈ កាល​ចុង​ក្រោយនេះ ប្ដី​របស់គាត់​មាន ជំងឺ​ប្រចាំកាយ (​ឈឺ​សួត​) ហើយដោយ សារភាព​ក្រីក្រ​គ្មាន​ប្រាក់កាស​ទៅ​ព្យា បាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទើប​ធ្វើឱ្យ​ជំងឺ​នេះ រ៉ាំរ៉ៃ​ទៅៗ​រហូតដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០១៤​នេះ គាត់​ឈឺ​ដង្ហក់​យ៉ាងខ្លាំង​និង ដោយ​គ្មាន​ទីជម្រក​ច្បាស់លាស់​ផង​នោះ ក៏​មក​ជ្រក​នៅ​ច្រកចូល​ស្ដា​ត​អូឡាំពិក ហើយ​រូបគាត់​ជា​ប្រពន្ធ​បាន​ព្យាយាម​គក់ ច្របាច់​ក្នុង​គោលបំណង​ជួ​យស​ង្គ្រាះ​គាត់​ដែរ ប៉ុន្ដែ​សង្គ្រោះ​មិនបាន​ក៏​បាត់បង់ ជីវិត​តែម្ដងទៅ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya