កណ្តាល៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលស្រុកមុខកំពូល និងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិ ការបង្ក្រាប់ទីតាំងសង្វៀន ជល់មាន់ខុសច្បាប់ ចំនួន២កន្លែងផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ មាន់ជល់៣ក្បាល ,ម៉ូតូ៩គ្រឿង និងសម្ភារៈមួយចំនួន ។
ករណីទី-១ សមត្ថកិច្ចកិច្ចនគរបាលស្រុកមុខកំពូល សហការជាមួយនគរបាលប៉ុស្តិ៍ រដ្ឋបាលស្វាយអំពារ បើកប្រតិបត្តិការបង្ក្រាប សង្វៀនជល់មាន់ នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចដីស្រែប្រាំង មួយកន្លែងរបស់ ឈ្មោះ មាច ជ្រឹង ស្ថិតក្នុងភូមិស្វាយឣំពារ ឃុំស្វាយឣំពារ ស្រុកមុខកំពូល ដកហូតបានវត្ថុតាង មួយចំនួនរួមមាន មាន់ជល់មួយក្បាល សម្ភារៈសម្រាប់ប្រើប្រាស់ នៅក្នុងសង្វៀនមួយ ចំនួននិងម៉ូតូចំនួន៥គ្រឿង ។
ករណីទី-២ សមត្ថកិច្ចកិច្ចនគរបាល ស្រុកអង្គស្នួលសហការ ជាមួយនគរបាលប៉ុស្តិ៍ រដ្ឋបាលលំហាចបើកប្រតិបត្តិការបង្ក្រាប សង្វៀនជល់មាន់នៅ វេលាម៉ោង១០ និង៤០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចផ្ទះរបស់ ឈ្មោះ ផង់ ចន្ថា ហៅម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតក្នុងភូមិកណ្ដោស ឃុំលំហាច ស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនក្រុមញៀន ល្បែង៣នាក់ ទី១-ឈ្មោះ អ៊ុន ជុយ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិប្រម ឃុំព្រៃពួច ស្រុកអង្គស្នួល ទី២-ឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុង ភូមិកណ្ដាល ឃុំលំហាច ស្រុកអង្គស្នួល និងទី៣-ឈ្មោះ ជឹង ចាន់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករធ្វើផ្លូវ មានទីលំនៅក្នុង ភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានធ្វើការដកហូត វត្ថុតាងមាន់ជល់ ចំនួន២ក្បាល ,សម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុង សង្វៀនមួយចំនួន និងម៉ូតូចំនួន៤គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ច នគរបាលជំនាញទាំង២ ស្រុកកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕