ភ្នំពេញ ៖ ចេញពីដើរលេងជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមក្នុងល្បឿងលឿនបានច្រុលទៅបុករបាំងដែកចែកទ្រូងយ៉ាងពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូត្រូវរងរបួសធ្ងន់ធ្ងរដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ។
នគរបាលមូលដ្ឋានដែលចុះទៅវាស់វែងដល់កន្លែកកើតហេតុ បានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ ប្រជាពលរដ្ឋបានសង្កេតឃើញ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជិះម៉ូតូឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-8510 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចឡើងឆ្ពោះលើស្ពានអាកាស៧មករា ក៏បានជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូវផ្លូវលើស្ពាន បណ្តាលឱ្យដួលបែក ក្បាលរបួសធ្ងន់ នឹងម៉ូតូដួលប្រាវទៅបោកនឹងរនាំងដែក ត្រូវរងនូវការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទី យប់ថ្ងៃទី១២ កក្កដា ២០១៣ ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះឈ្មោះ ជាង សុខ អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ ៕
ដោយ៖ ទុយ បញ្ញា