បាត់ដំបង៖ កាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយជនសង្ស័យ បានបង្កហឹង្សា ទៅលើប្រពន្ធខ្លួន និងកម្ទេចរបស់ក្នុង ផ្ទះអស់ កាលពីវេលាម៉ោង១ រសៀលថ្ងៃដដែល នាំយកមកស្នងការខេត្ត ដើម្បីសាកសួរ រួចកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ កាន រស្មី ភេទប្រុសអាយុ៣០ឆ្នាំ (ប្តី) មុខរបរ ជាជាងធ្វើផ្ទះ រស់នៅផ្ទះ ជួលក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុង បាត់ដំបង និងជនរងគ្រោះមានឈ្មោះ មៀន ស្រីមាស ហៅ នីសា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ រត់តុ នៅហាង ស៊ីផឹកមួយកន្លែង មានកូនប្រុសម្នាក់ អាយុ៣ឆ្នាំ(ប្តីប្រពន្ធ មិនបានរៀបការ)។
មុនពេលកើតហេតុខ្លួន បានឃើញ ប្រពន្ធបានអង្គុយផឹកស៊ី ជាមួយប្រុសស្នេហ៌ថ្មី ក៏មានចិត្តប្រច័ណ្ឌខឹង ក៏ចូលទៅ ទាញដៃ មកទះកំផ្លៀងចំនួន២ដៃ ក្រោយមកប្រពន្ធ (ជនរងគ្រោះ) បានប្តឹងសមត្ថកិច្ច និងទាមទារសំណង ឲ្យបង់លុយ២០ម៉ឺនរៀល ម្តងហើយ ដោយ សារតែ ខ្លួនខឹងខ្លាំងពេក ប្រពន្ធហ៊ានប្តឹងប្តីខ្លួនឯង ហើយក៏បានបោកចានឆ្នាំង កម្ទេចចោលអស់ទៅ លុះដល់ម៉ោង ៥ល្ងាចថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ច មកឃាត់ខ្លួន នាំយកទៅស្នងការ ខេត្តតែម្តង ៕