ភ្នំពេញ ៖ បុរសរូបនេះឈ្មោះ វ៉ាន់ ជាតិ អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រូប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយ ភរិយាឈ្មោះ អែម លាងស្រ៉ិន បច្ចុប្បន្ន អាយុ៣៥ឆ្នាំ ដែលមានស្រុកកំណើតនៅ ជិតគ្នា ។ ពួកគេបានរៀបការតាំងពីឆ្នាំ ១៩៩៥ រហូតបច្ចុប្បន្នមានកូនប្រុស ស្រី ៤នាក់ ។ បុរសរូបនេះបានឱ្យដឹងថា ដោយ សារនៅស្រុកកំណើតពិបាករកស៊ីខ្លួនក៏ លាភរិយាចេញទៅរកស៊ីនៅប្រទេសថៃ ព្រោះនៅស្រុកកំណើតមើលទៅជាដូច ជាមិនរំពឹងក្នុងការងាររកស៊ីដោះស្រាយ បញ្ហាជីវភាព ។ តាំងពីខែកក្កដា ឆ្នាំ ២០១៣ គ្រាដែលខ្លួនបានចាកចេញទៅ ធ្វើការនៅប្រទេសថៃគឺខ្លួនតែងតែបាន ទាក់ទងសួរសុខទុក្ខជានិច្ច ជាពិសេស បញ្ហាលុយកាក់គឺខ្លួនតែងតែផ្ញើមកឱ្យ ភរិយាមិនឱ្យខកខាននោះឡើយ ។
ដោយសេចក្ដីនឹករលឹកភរិយាខ្លាំង ពេកគាត់ក៏សម្រេចចិត្ដវិលត្រឡប់មក ស្រុកកំណើតវិញកាលពីដើមខែកុម្ភៈ កន្លងទៅ ។ ពេលមកដល់ផ្ទះស្រាប់តែ ធ្លាក់ថ្លើមក្រុកព្រោះមិនឃើញប្រពន្ធនៅ នឹងផ្ទះ គឺឃើញតែកូនប្រុសទី២ម្នាក់គត់។ នៅពេលដែលសួរនាំកូនប្រុសទើបដឹង ថា ភរិយារបស់ខ្លួនទៅធ្វើការនៅភ្នំពេញ បាត់ទៅហើយ ។ បើទោះជាយ៉ាងនេះក្ដី ដំណឹងអំពីការដែលភរិយារបស់ខ្លួនទៅ ធ្វើការនៅភ្នំពេញនោះ វាបានផ្ដល់នូវក្ដី រំភើបមួយថ្មីទៀត ដោយខ្លួនបានស្រាវ ជ្រាវរកលេខទូរស័ព្ទភរិយា ហើយក៏បាន ជួបនិយាយជាមួយប្រពន្ធដោយនាងបាន ព្រមព្រៀងត្រឡប់មកផ្ទះដើម្បីរស់នៅ ជួបជុំគ្រួសារវិញ ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ប្រពន្ធគាត់បានទៅដល់ផ្ទះ មែន ប៉ុន្ដែនាងទៅដើម្បីប្រាប់ថា “យើង លែងគ្នាទៅ” ។
ពាក្យសម្ដីទាំងនេះធ្វើឱ្យបុរសជា ប្ដី ឈឺចុកចាប់ពេញបេះដូង ព្រោះមិននឹក ស្មានថា រយៈប៉ុន្មានខែដែលខ្លួនខំទៅធ្វើ ការនៅប្រទេសថៃ ដើម្បីរកប្រាក់មក ចិញ្ចឹមគ្រួសារ ក្លាយទៅជារឿងខ្លោចផ្សា បែកបាក់គ្នាយ៉ាងនេះសោះ ។ បន្ទាប់ពី ប្រាប់អំពីដំណឹងអាក្រក់ដោយការសុំលែង លះនោះ ប្រពន្ធគាត់ក៏ត្រឡប់មកភ្នំពេញ វិញដោយប្រាប់ថាមកធ្វើការនៅទីក្រុង។
ជាមួយនឹងរូបថតភរិយាដែលកាន់ ជាប់នៅនឹងដៃ បុរស វ៉ាន់ ជាតិ បានអះ អាងថា គាត់មានការព្រួយបារម្ភខ្លាច ក្រែងភរិយាចាញ់បោកបុរសណាម្នាក់ ដោយការលួងលោម ឬក៏ប្រើវិធីផ្សេងៗ។ បុរសជាប្ដីរូបនេះបានអំពាវនាវឱ្យភរិយា របស់ខ្លួនត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ ពីព្រោះកូនៗកំពុងរង់ចាំ ហើយលោកក៏ មិនចាប់ទោសអូសដំណើរចំពោះកំហុសឆ្គងនាងនោះដែរ ៕