ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​មួយ​សំបុក​ ដកហូត​បាន​ទាំង​អាវុធ​និង​ថ្នាំញៀន​ ​

បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​មួយ​សំបុក​ ដកហូត​បាន​ទាំង​អាវុធ​និង​ថ្នាំញៀន​ ​

ក្រុង​ប៉ោយប៉ែត​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​កាលពី វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៤ ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​ពីបទ ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​ចំនុច​ខាងក្រោយ​សណ្ឋាគារ​សុង ដា​រ៉ា ប្រហែល​១០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក​ហម ម៉ុ​ត​បាន​ថ្លែងអោយដឹងថា មុន​និង​ឈានដល់​ការ ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៥​នាក់​ខាងលើ គឺ​បន្ទាប់ពី​កម្លាំង​របស់លោក ចុះ​ធ្វើការ​ស៊ើបអង្កេត អស់​ជាច្រើន​ថ្ងៃ ក្រោយពី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ហើយ លោក​បានស្នើរ​សុំ​គោល​ការ ពី​ថ្នាក់លើ និង​យោងតាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ហើយ​ជាល​ទ្ឋ​ផល គឺ​នៅ​រសៀល​ថ្ងៃទី​១៦​នេះ​គឺ ក្រសោប​បាន​ក្រុម​ជនសង្ស័យ​ទាំង​សំបុក​តែម្តង​។​
​ជនសង្ស័យ​ទាំង​៥​នាក់​មានឈ្មោះ ដូចខាងក្រោម​ទី​១​ឈ្មោះ​យ៉ាន​. គឹម​វណ្ណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ទី​២​ឈ្មោះ​ផន ច​ន្នី ភេទ​ប្រុស អាយុ​២០ ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ទី​៣​ឈ្មោះ ហេង វ​ណ្ណះ ភេទ ប្រុស អាយុ​២០ ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែ​តទី​៤ ឈ្មោះ​ថន ថូ​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ទី​៥ ឈ្មោះ​សែម ឆៃ​ហុង ភេទ​ស្រី អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​
​លោក​មេបញ្ជាការ​បន្តទៀត​ថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ហើយ សមត្ថកិច្ច​បានធ្វើ​ា​រដក​ហូត​វត្ថុតាង មួយចំនួន​មានដូចជា ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​ពីរ​កូន​ថង់​តូច ជ​ព្ជី​ា​ង​ថ្លឹង​គ្រឿងញៀន​ចំនួន​ពីរ គ្រាប់កាំភ្លើង​07(Ak47​ចំនួន​៣​គ្រាប់​,​គ្រាប់​Ak54​ចំនួន​០4​គ្រាប់​) កាំភ្លើង​ស្នប់​កៃ​ច្នៃ ចំនួន​01​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​០២​ដើម កូន​ថង់​សំរាប់​ច្រក​ថ្នាំញៀន​និង​សម្ភារ​:​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​មធ្យោបាយ សម្រាប់ ប្រ​ព្រិ​ត្ត​បទល្មើស ម៉ូតូ​ចំនួន​០៥​គ្រឿង​។​ជនសង្ស័យ​ទាំង​៥​នាក់ រួមទាំង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya