ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​បែកក្បាល​ស្លាប់ ប្តី​និង​កូន​របួសធ្ងន់​ ​

ស្ត្រី​ម្នាក់​បែកក្បាល​ស្លាប់ ប្តី​និង​កូន​របួសធ្ងន់​ ​

កណ្តាល  ៖ គ្រួសារ​មួយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កូនប្រុស​អាយុ ៦​ឆ្នាំ​រងរបួស​ធ្ងន់ ចំណែក​ស្ត្រី​ជា​ម្តាយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​មើលល្ខោន ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​ស្ត្រី​រងគ្រោះ មានឈ្មោះ សឿន វិត អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ ស្លាប់​នៅ​កន្លែងកើតហេតុ ប្តី​ឈ្មោះ អៀង ចាន់ថន អាយុ​៤៥​ឆ្នាំ និង​កូនប្រុស​ឈ្មោះ អៀង ចាន់ថា​រ៉ូ អាយុ​៦​ឆ្នាំ ២​នាក់​ឪពុក​និង​កូនរង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ ស្ស៊ី ។ ជនរងគ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​កន្លែងកើតហេតុ ។​
​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ឌុប​គ្នា​ចេញពី​មើលល្ខោន​នៅ​ប្រាសាទ​តា​លន់ ត្រឡប់ទៅផ្ទះ​វិញ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ ពេលទៅដល់​កន្លែងកើតហេតុ​មិនដឹង​ជា​ប៉ះ​ជាមួយ​ស្អី​នោះទេ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល ហើយ​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ទៅលើ​ផ្លូវ គ្រានោះ​ក៏មាន​រថយន្ត​ធុន​ធំ​បើក​មកពី​ក្រោយ ទៅដល់​បុក​បន្ថែម​និង​កិន ស្ត្រី​រងគ្រោះ​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ រីឯ​រថយន្ត​បង្ក​បើក​គេច​បាត់​តែម្តង ទំនងជា​រថយន្ត​កុងតឺន័រ ។​
​លោក អ៊ុង ស៊ី​ឡាក់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ដីឥដ្ឋ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​សមត្ថកិច្ច​មិនដឹង​ពី​មូលហេតុ ដែល​ជនរងគ្រោះ​ដួល​ហើយ​ត្រូវ​រថយន្ត​កិន​នោះទេ ដោយសារ​ចំណុច​គ្រោះថ្នាក់​ជា​កន្លែង​ស្ងាត់ ហើយ​យប់​ងងឹត​ទៀត ។ តាម​ការសន្និដ្ឋាន​ទំនងជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​គ្នា ហើយ​ដួល គ្រានោះ​រថយន្ត​ទៅដល់​ហើយ​កិន​តែម្តង ៕ ដោយ​៖ មករា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya