ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » លោក សេង ប៊ុន តេង កង​រាជ​អាវុធ ហត្ថ​ខេត្តកំពង់ធំ ពិតជា​ថ្លើមធំ​មែន​ ​

លោក សេង ប៊ុន តេង កង​រាជ​អាវុធ ហត្ថ​ខេត្តកំពង់ធំ ពិតជា​ថ្លើមធំ​មែន​ ​

កំពង់ធំ​៖ មានការ​ភ្ញាក់ផ្អើល មួយ បានកើត​ឡើង ដោយសារតែ លោក វរសេនីយ៍ត្រី សេង ប៊ុន​តេង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បើករថយន្ត​ប្រមាញ់​តាម​ចាប់បាន រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​មក​ទុក​នៅក្នុង​បន្ទាយ រួច​បិទទ្វារ ហាម​មិនអោយ​អ្នកសារព័ត៌មាន និង​កងរាជអាវុធហត្ថ ព្រមទាំង​ព្រះរាជអាជ្ញា​អម​សាលាដំបូង ចូលទៅ​ពិនិត្យ​ដោយ​អះអាងថា មាន​បទបញ្ជា​ពី​ថ្នាក់លើ​។
​ភាពមិនប្រក្រតី​របស់​លោក សេង ប៊ុន​តេង បានធ្វើ​ឲ្យ​មានការ ក្តៅក្រហាយ ដល់​អភិបាល ខេត្តកំពង់ធំ និង​មេព្រៃ ព្រមទាំង​ព្រះរាជអាជ្ញា ដែល​ត្រូវបាន​គេ​បិទទ្វារ​មិន​អោយចូល ទៅក្នុង​បន្ទាយ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ លុះ​មួយ​ម៉ោង​ក្រោយមក ការ​លួច​ឈើ​គ្រញូង ទៅ​ទុក​នៅ ក្រោយ​អគារ មួយចំនួន និង​លើកឡើង​ឡាន មួយចំនួន លុះ​ព្រះរាជអាជ្ញា​ចូលទៅ ដល់​ទើប​សកម្មភាព ការ លួច​ឈើ​បាន​បញ្ឈប់​។
​អ្នកសារព័ត៌មាន បាន​យល់​ពី​គម្រោង​របស់ កងរាជអាវុធហត្ថ ដែលមាន លោក សេង ប៊ុន តេង ជា​អ្នកដឹកនាំ ក៏បាន​បែងចែក គ្នា ខ្លះទៅ​ក្រោយ​បន្ទាយ ខ្លះ​ឡើងលើ​របង ក្នុង​គោលបំណង ប្រមាញ់​យក​រូបភាព តែ​ត្រូវបាន លោក សេង ប៊ុន​តេង ជេរ​ប្រ​ម៉ា​ត ក្នុងន័យ​មើលងាយមើលថោក និង​គំរាម មិនអោយ​ថត​គំនរ​ឈើ ដែល​ពួកគេ​លួច​ទុក ។ ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា រថយន្តក្រុង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6463 ពណ៌​ក្រហម បាន​ដឹក​ចេញពី ខេត្តព្រះវិហារ ដែលមាន ជនជាតិ​ចិន ជា​ម្ចាស់​បាន​ទិញ​ឈើ​គ្រញូង ក្នុង​តំលៃ ១៥ ម៉ឺន​ដុល្លារ ដែលមាន ប្រវែង ២​ម៉ែត្រ​កន្លះ ខ្លះ​៣​ម៉ែត្រ លុះ​មកដល់​ចំណុច ភូមិ ជី​មាឃ ឃុំ កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយមាន​លោក សេង ប៊ុន តេង ជា​ជើង​ខ្លាំង ខាង​ប្រមាញ់​រថយន្ត ដឹកឈើ​គ្រញូង ស្ទាក់​ចាប់បាន ហើយ​បាន​នាំ​រថយន្ត មកកាន់​ទីបញ្ជាការ​ក​ង​រាជ​អាវុធ ហត្ថ​ខេត្ត ។
​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល បានផ្តល់​បទសម្ភាសន៍​ពាក់​ព័​ន្ឋ ទៅនឹង​ការបិទទ្វារ​បន្ទាយ ខណៈពេលដែល​រថយន្ត​ដឹកឈើ​គ្រញូង នាំចូល​ទៅកាន់​បន្ទាយ​ថា លោក ជាប់រវល់ នៅ​ភ្នំពេញ តែ​ការងារ​នេះ លោក ឈៀង សុខុម មេបញ្ជាការរង ជា​អ្នកទទួលខុសត្រូវ ។ លោក ឈៀង សុខុម បាន​ឲ្យ​ដឹងថា លោក​បានដាក់​បទបញ្ជា​ឲ្យ​បិទទ្វារ​ពិត ប្រាកដ​មែន ដោយសារតែ​រង់ចាំ ឲ្យ​កំលាំង​មេព្រៃ មក​ជុំគ្នា​សិន​ទើប​បើក​ឲ្យ​ចូល ចំណែក រថយន្ត​ដែល​បាន ដឹកឈើ​គ្រញូង​ចូលមក​ដល់ ក្នុង បន្ទាយ​ហើយ​មាន​កងរាជអាវុធហត្ថ នាំគ្នា​លួច​ឈើ​គ្រញូង​នោះ លោក​មិនបាន​បញ្ជា​នោះទេ ពិត​ជាមាន​ប៉េអឹម​ចោរ​គួរតែ​បង្ក្រាប ។
​សមត្ថកិច្ច​មេព្រៃ បានធ្វើការ​វាស់វែង ឈើ​គ្រញូង ដែល​នៅ​សេសសល់ ចំនួន ៧​ដុំ ហើយ​ចំនួន​ឈើ​ដែល បាន​ទុក​លាក់ ក្រោម​ដើមឈើ​ធំ លោក​មេព្រៃ ប្រហែលជា ត្រូវ​ថ្នាំ​សណ្តំ ឬ​ត្រូវបាន បិទមាត់​ខ្លះៗ ទើបបានជា​មិន​ព្រម​ទៅយក​ឈើ​ដែល​លាក់ទុក​នោះ​ទៅ​ទេ ។
​ករណីនេះ សូម​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស​បួន សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជួយ​ពិនិត្យ​សកម្មភាព របស់ លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង ក្នុងការ​លួច​ឈើ​គ្រញូង ចំនួន ១០ ដុំ ហើយ​បិទទ្វារ​មិនអោយ​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​អ្នកសារព័ត៌មាន​ចូលទៅ​ថតរូប​នេះ​ផង​៕ ដោយ​៖ សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya