ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ​លួច​បង្ហូរ​ទំនិញគេចពន្ធ​ ​

មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ​លួច​បង្ហូរ​ទំនិញគេចពន្ធ​ ​

ក្រុង​ប៉ោយប៉ែត ៖ មាន​សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែត​ថា ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​ថៃ​កំពុង​សម្រុក​ដឹកជញ្ជូន​ចូល​ទាំងយប់​ទាំង ថ្ងៃ​ចូល​តាម​ច្រក​នានា​ក្នុងភូមិ​សាស្ត្រ ខ្សែបន្ទាត់​ព្រំដែន​ឈរជើង​របស់​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨៩១ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហាំ វណ្ណៈ ជា​មេបញ្ជាការ ។ សកម្មភាព​សម្រុក​ដឹកជញ្ជូន​ទំនិញ​សព្វសារពើ​ឆ្លងដែន​ពី​ប្រទេស​ថៃ មាន​សភាព​ខ្លាំងក្លា​ខុសពី​សព្វមួយដង ដោយ​គ្មាន​ការទប់ស្កាត់​បង្ក្រាប​បន្តិច​ណា​សោះ​ពី​មន្ត្រី​ជំនាញ​នានា ជាពិសេស​ក្រុមមន្ត្រី​នគរបាល​របស់​លោក ហាំ វណ្ណៈ ដែល​កំពុង​ឈរជើង​គ្រប់​ប៉ុស្តិ៍​តាម​ច្រករបៀង​ទាំងអស់នោះ​។
​គេ​រាយការណ៍​ឲ្យ​ដឹងថា នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ដែល​ឈរជើង​នៅ​ចំណុច ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្រោម​ការគ្រប់គ្រង​និង​បញ្ជា​ផ្ទាល់​ដោយ​លោក ហាំ វណ្ណៈ បាន​បណ្តែតបណ្តោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ ចេញចូល​តាម​ច្រករបៀង​ដូច​គេ​ហែ​កឋិន​ទាំងថ្ងៃទាំងយប់​។ មន្ត្រី​ប៉ុស្តិ៍​ច្រករបៀង​នីមួយៗ​បែរជា​សប្បាយ​នឹង​រាប់​ក្បាល​ឡាន ដឹកទំនិញ​គេចពន្ធ​យកលុយ​ទៅវិញ ។
​គេ​សង្កេតឃើញថា ចាប់ពី​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រហូតដល់ ច្រក​អូរ​ល្ហុង​ក្នុងភូមិ​សាស្ត្រ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ លោក ហាំ​វណ្ណៈ បាន​រាយ​កូនចៅ​តាម​ច្រកចេញចូល តាម​បន្ទាត់​ព្រំដែន ដូចជា​លោក ណុល​ម៉ាប់​ហៅ​ស្តេចខ្លា​ធំ បុរស​មាឌធំ​ខ្មៅ​ម្នាក់នេះ​ជា​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ដើម​ពោធិ៍ មាន​បើកដៃ​អោយ​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ផងដែរ​។ នៅ​ចំណុច​ច្រក​បុរី​ថ្មី​ស្ថិត​ក្នុងភូមិ​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ច្រក​នេះ​គ្រប់គ្រង​ដោយ​លោក ភោគ វិបុល បុរស​មុខ​ប្រជាប្រិយ​មាន​រហស្សនាម​ថា​ផ្កា​រីក​គ្រប់​រដូវ ច្រក​មួយ​នេះ​គេ​អាច​និយាយបានថា ជា​ប៉ុស្តិ៍​លេខ​១​សម្រាប់​វរៈ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ពីព្រោះ​លោក ភោគ វិបុល មាន​ជំនាញ​ខាង​កាប់​ដាវ​ក្នុង​ការនាំ​ទំនិញ​ល្អៗ គេចពន្ធ​ដូចជា​ហ្គាស​ជាដើម ។​
​លោក​ភោគ វិបុល បាន​ធ្លាប់​នាំ​ទំនិញ​ឆ្លងដែន ដែល​ត្រូវបាន​មន្ត្រី​ជំនាញ​នានា​ចុះ​ចាប់​និង​ទប់ស្កាត់ ជា​ច្រើនដង​នាពេល​កន្លងមក ដូចជា​ចុងអង្ករ​សត្វ​មាន់​រស់ ធុង​ហ្គាស​តាម​អំពើ​ចិត្ត ហើយ​ធ្លាប់​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ចាប់​ជាច្រើនលើក​ច្រើនសា​។ ប៉ុន្តែ​បើទោះជា​មានការ​បង្ក្រាប​ជាច្រើន​សា គេ​ឃើញ​លោក​ភោគ​វិបុល​កាន់តែ​ប្រព្រឹត្ត​បទល្មើស​លើស​ដើម​។ ច្រករបៀង​មួយទៀត​គឺ​ច្រក​ដើម​អង្គ្រង ដែល​គ្រប់គ្រង​ដោយ​លោក សុខ គឿន​ដែលជា​កូនចៅ លោក ភោគ វិបុល មាន​ជំនាញ​ខាង​នាំ​សត្វ​មាន់​រស់ និង​បក្សាបក្សី​គ្រប់​ប្រភេទ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខ្មែរ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ពេទ្យសត្វ​អ្វី​ឡើយ​។​
​បញ្ហា​នេះ​បាន​បង្កអោយមាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​សុវត្ថិភាព ប្រជាពលរដ្ឋ​ខ្មែរ​ងាយ​ឆ្លង​ជំងឺផ្តាសាយបក្សី​។ ក្រៅពី​ច្រករបៀង​ខាងលើនេះ​នៅមាន​ច្រករបៀង​ជាច្រើន​ទៀត​ដែល​កំពុង​ប្រព្រឹត្ត ទង្វើ​ដូចៗ​គ្នា​។ ការ​បណ្តែតបណ្តោយ​ឲ្យ​មានការ​រត់ពន្ធ​ទំនិញ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល គ្មាន​វិធានការ​ទប់ស្កាត់​ពី​ប្រធាន​អង្គភាព លោក ហាំ វណ្ណៈ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ នេះ​គឺ​បានធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល​ពន្ធ​ជាច្រើន ដែល​ប្រការនេះ​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់លើ​មាន​វិធានការ​លុបបំបាត់​ជាបន្ទាន់​។ កាសែត​អរិយធម៌​ខិតខំ​ស្វែងរក​ជួប​លោក​ហាំ វណ្ណៈ ដែរ តែ​មិនអាច​ធ្វើទៅបាន ព្រោះ​ការសុំ​ជួប ពិបាក​ដូច​ទៅសុំ​ភ្លើង​យក្ស​អ៊ីចឹង​៕ ដោយ​៖ សម្បត្តិ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya