ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​ពុករលួយ​ចេញពី​ក្រសួង​ធម្មការ​ ក្នុងពេល​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​

ធ្លាយ​រឿង​ពុករលួយ​ចេញពី​ក្រសួង​ធម្មការ​ ក្នុងពេល​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​

​    ​ភ្នំពេញ​៖​គេ​ខ្សឹប​តាម​អរិយធម៌​ថា មាន​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ចំនួន​២​រូប​បាន​រង ការរិះគន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធំ​មួយ​ដោយ​ទទួលបាន​ទឹកប្រាក់​សរុប​ប្រមាណ​២០​ម៉ឺន​ដុល្លារ តាមរយៈ​ការគាបសង្កត់​មន្ត្រីរាជកា​រ​ទូទាំងប្រទេស ដែលជា​អ្នកចូលរួម​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ​ឡើង​កាំ ប្រាក់​កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៣​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ធម្មការ​និង​សាសនា​។​

​    ​គេ​ខ្សឹប​ទៀតថា មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​តាម​បណ្តា​ខេត្ត​ជាច្រើន​បាន​និយាយ​ដូចៗ​គ្នា​ថា នៅមុន​ពេល​ប្រឡង​ប្តូរ​ក្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​នោះ​មន្ត្រី​សំខាន់​២​រូប​នៅ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ណែនាំ​និង​ខ្សឹបប្រាប់​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​ជាច្រើន​ឲ្យ​ជួយ​ប្រាប់​មន្ត្រីៗ​ក្រោម​ឱវាទ​ថា បើ​មន្ត្រី រូប​ណា​ចង់​ប្រឡង​ឡើង​កាំ​ប្រាក់​តម្រូវ​ឲ្យ​ដាក់ពាក្យ​ចូល​ប្រឡង និង​យកប្រាក់​ទៅជូន​ពួកគាត់ ក្នុងតម្លៃ ពី​១០០០​ដុល្លារ​ទៅ​១៨០០​ដុល្លារ ទើប​ការប្រឡង​នោះបាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ ដោយមាន​សេចក្តីណែនាំ​ជាសម្ងាត់​នេះ ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​រួម​និង​មន្ត្រី​ដែលមាន​ចេតនា​ចង់ ឡើង​កាំ​ប្រាក់​ខ្ពស់​ម្នាក់ៗ​បាន​ខំ​ស្ទុះស្ទារ​ទៅ​ខ្ចីបុល​ប្រាក់​គេ ដើម្បី​យកទៅ​ចំណាយ​ក្នុង​ការប្រឡង​ប្តូរ ក្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​នោះ ព្រោះថា​នៅពេល​បាន​ប្តូរ​ក្របខ័ណ្ឌ​ឡើង​កាំ​ប្រាក់​នោះ​គឺ​ពួកគាត់​បាន ទទួលផល​ប្រយោជន៍​ជាច្រើន​ដូចជា​ទទួលបាន​ប្រាក់ខែ​ខ្ពស់ មាន​វាសនា​ទទួល​មុខតំណែង​ខ្ពស់ និង​បន្ថយ​អាយុ​ធ្វើការ​បានយូរ​ក្រ​ចូលនិវត្តន៍​ជាដើម​។

​ហើយ​មកដល់ពេលនេះ​មន្ត្រី​មន្ទីរ​ធម្មការ​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​ដែល​បាន​ខ្ចីប្រាក់​គេ​គឺ​ខ្លះ​មិនទាន់បាន​រកប្រាក់​សង​ម្ចាស់បំណុល​គ្រប់​នៅឡើយ​ទេ ព្រោះថា​មន្ត្រី​មន្ទីរ​ធម្មការ ម្នាក់ៗ​ក្រៅតែពី​ប្រធាន​មន្ទីរ គឺ​ពិបាក​រកប្រាក់​ណាស់ មិនមែន​ដូច​នៅ​ស្ថាប័ន​ផ្សេងៗ​ទេ​។ ដូច្នេះ ទឹកប្រាក់​១០០០​ដុល្លារ​ទៅ​១៨០០​ដុល្លារ​គឺ​ពិតជា​ច្រើន​សម្រាប់​ពួកគាត់​។​
​គេ​ខ្សឹប​ថា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា មើល​ករណីនេះ​ផង​តើ​មាន​ដូច គេ​ខ្សឹប​ពិត​ត្រឹម​កំរិតណា​? ៕ ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya