ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » សម្តេចក្រុមព្រះ ជំរុញ​ឲ្យ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា ចូលប្រជុំ​រដ្ឋសភា ​

សម្តេចក្រុមព្រះ ជំរុញ​ឲ្យ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា ចូលប្រជុំ​រដ្ឋសភា ​

ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស សង្គម​រាស្ត្រ​រាជាធិបតេយ្យ ដែល​ទើបតែ​បង្កើត​ថ្មី និង​ធ្លាប់ជា​មេ​កើយ​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា  នោះ បាន​ជំរុញ​ឲ្យ​ប្រធាន​និង​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​រដ្ឋ​ភា​។​
​សម្តេចក្រុមព្រះ​បាន​មាន​ព្រះបន្ទូល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ សាន់វ៉េ ក្នុង​គ្រា​ដែល​ទ្រង់ បាន​ជួប​ជាមួយ​សមាជិក​សមាជិកា នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ជាង​៣០០​នាក់​។​
​ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​អង្គ​នេះ​បញ្ជាក់ថា “​ខ្ញុំ នឹង​ផ្តាំផ្ញើ​តាម​ធម្មិកោ ឲ្យ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ចូលមក​ប្រជុំ​សភា អ្នកណា​ក៏​ដឹង​ដែរ ៦៨ និង​៥៥​អាសនៈ លទ្ធផល​ត្រឹមត្រូវ ឬក៏​មិន ត្រឹមត្រូវ អ្នកណា​ក៏​គេ​ដឹង​ដែរ ចូលមក យក​មូលដ្ឋាន​មួយ​គឺ​មូលដ្ឋាន​ស្របច្បាប់​នៃ​រដ្ឋសភា ដើម្បី​តវ៉ា​ទាមទារ​នូវ អ្វីមួយ​ដែល​យើង​ចង់បាន នេះហើយ​គឺជា​ភាព​ដោះស្រាយ​”​។​
​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទិ្ឋ បាន​ផ្តើម​វិល​ចូលធ្វើ​នយោបាយ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៦ មីនា ២០១៤ ដោយ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​មកពី​បណ្តា​ខេត្ត​-​រាជធានី នៅ​សណ្ឋាគារ​សាន់វ៉េ ក្នុង​រាជធានី​ភ្នំពេញ ។​
​ការវិល​ចូលធ្វើ​នយោបាយ​ជាថ្មី​នេះ ត្រូវបាន​សម្តេចក្រុមព្រះ​នរោត្តមរ​ណ​ប្ញ​ទ្ឋិ ពន្យល់​ប្រាប់ថា ដោយសារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ កក្កដា ២០១៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ដោះស្រាយ ហើយ​ថា​គណបក្ស​ដែល​ព្រះអង្គ​បង្កើត​ថ្មី​នេះ មិនមែនជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែ​ជា​គណបក្ស​ឈរ​នៅ​កណ្តាល ។​
​កាលពី​ថ្ងៃទី​៦ ខែមីនា កន្លងមកនេះ លោក សម រង្ស៊ី បានប្រកាស​នៅក្នុង​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក​សាជាថ្មី​ថា សមាជិក​រដ្ឋសភា​រប​ស់​គណបក្ស​លោក ដែល​មិនទាន់មាន​សុពលភាព​នោះ នឹងមិន​ចូលប្រជុំ សភា​ទេ ដរាបណា បញ្ហា​រៀបចំ​ការបោះឆ្នោត​ត្រឹមត្រូវ​ឡើងវិញ មិនទាន់​ត្រូវ​ដោះស្រាយ​នោះ ។​
​កាលពី​ថ្ងៃទី​១២ ខែមីនា សម្ព័ន្ធ កំណែទម្រង់​ការបោះឆ្នោត ដែលមាន​អង្គការ​សង្គម​ស៊ីវិល ចំនួន​ជាង​២០ បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី សមត្ថភាព​របស់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ចូលទៅក្នុង​រដ្ឋធម្មនុញ្ញ​។​
​មហាជន​នាំគ្នា​រង់ចាំ​មើល​ការជួប​ចរចា​គ្នា របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃនេះ តើ​មាន​លទ្ធផល​ផ្លែផ្កា​យ៉ាងណា ខណៈដែល​មេបក្ស​ប្រឆាំង​នាំគ្នា​ចាកចេញ​ពី​ប្រទេស​នោះ​?៕
​ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya