ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​ឈ្មួញ ខេង សុភា ប្រើ​តួនាទី​នាំ​ក្បួន​ដឹក​ប្រេង​គេចពន្ធ​ យ៉ាង​គគ្រឹកគគ្រេង​ពេញបន្ទុក​ពី​ប្រទេស​ឡាវ​ ​

មេ​ឈ្មួញ ខេង សុភា ប្រើ​តួនាទី​នាំ​ក្បួន​ដឹក​ប្រេង​គេចពន្ធ​ យ៉ាង​គគ្រឹកគគ្រេង​ពេញបន្ទុក​ពី​ប្រទេស​ឡាវ​ ​

ស្ទឹងត្រែង​៖  មេ​ឈ្មួញ​ដឹក​ប្រេងសាំង​គេចពន្ធ​ចេញពី​ប្រទេស​ឡាវ​ចុះ​តាម​ដង ទន្លេមេគង្គ ចូលមក​កាន់​ទី​រួម​ខេត្តស្ទឹងត្រែង ពុំមាន​អ្នកណា​អើពើ​បង្ក្រាប​ទាល់តែសោះ ។ មាន​សេចក្តី​រាយ​កាណ៍​ពី​អ្នកនេសាទ​ត្រី​តាម​ដង​ទន្លេ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ ថ្ងៃ​គេ​ឃើញ​មាន​ទូក​ធំៗ​ជាច្រើន​គ្រឿង​បំពាក់​ដោយ​ពី​ដុង​សរ​ធំៗ​និង​មាន​ផ្ទុក​ប្រេងសាំង​ពេញ​ដឹក​ចេញពី ប្រទេស​ឡាវ ចូលមក​ខេត្ត​សឹ្ទ​ង​ត្រែ ង​តាម​ច្រក​ដង​ទន្លេមេគង្គ ចំណុច​ភូមិ​វើ​ន​ខាំ ឃុំ​អូ​ស្វាយ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចូលមក​កាន់​ខេត្តស្ទឹងត្រែង​។​
ប្រជាពលរដ្ឋ​បន្តថា ទូក​របស់​ក្រុម​ឈ្មួញ​តែងតែ​ដឹក​ប្រេងសាំង​ចូលមក​ចត​ហើយ​បូម​ប្រេង​ឡើង ដាក់​រថយន្ត​ដឹក​បន្តទៅ​ចែកចាយ តាម​ដេប៉ូ​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង ហើយ​ទីតាំង​ដែល​គេ​បូម​ប្រេង​ឡើង​នោះ​នៅត្រង់ចំណុច​មាត់ទន្លេ​ក្បែរ​ពន្ធ ធនាគារ​ខេត្ត  ស្ថិតក្នុង​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង ។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា សកម្មភាព​នាំ​ប្រេង​គេចពន្ធ​នេះ​ត្រូវបាន​គេ​សង្កេតឃើញ កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ប្រភព​បន្ថែមថា មេ​ឈ្មួញ​ដែល​នាំ​ប្រេង គេ​ចព ន្ធ​ចូលមក​ខេត្តស្ទឹងត្រែង ជា​ឈ្មួ​ល​ដ៏​ល្បី​ធំជាងគេ​ត្រូវបាន​គេ​ស្គាល់​ថា រស់នៅ​ជាប់​ច្រាំងទន្លេ ក​ក្នុងភូមិ​បា​ចុង​ឃុំ​ព្រះបាទ​ក្រុង​សឹ្ទ​ង​ត្រែង ឈ្មោះ ខេង សុភា មាន​តួនាទី​ជា​មន្ត្រីប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​
កម្មករ​ធ្វើការ​នៅ​កន្លែង​បូម ប្រេងសាំង​ចេញពី​ទូក​ដាក់​ក្នុង​រថយន្ត​បាន​និយាយថា ការនាំ​ចូល​និង​ចែកចាយ​ប្រេង​នេះ​ថៅកែ​របស់គេ​បាន​រត់ការ​និង​ដាក់​ខែ គ្រប់​ស្ថាប័ន​ខេត្ត រួចរាល់​អស់ហើយ ។​
គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ការដឹកជញ្ជូន​ប្រេង​គេចពន្ធ​នេះ​ធ្លាប់​ជួប​គ្រោះថ្នាក់​ផ្ទុះ ខ្សែភ្លើង​ឆេះ​ទូក​និង​ប្រេង​ចំនួន​២​ម៉ី​ន​លីត្រ សរុប​ជា​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ម្ដង​រួចមកហើយ នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ភូមិ​វើ​ន​ខាំ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ឃុំ អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បណ្តាល​ឲ្យ​អ្នកបើក​កាណូត​ម្នា​ក់រង​របួស​ស្ទើរ​បាត់បង់​ជីវិត ៕ ដោយ​៖ ឡុង កាន់​សំនៀង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya