ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ការ​ស្វែ​ងរក​យន្តហោះ​ម៉ាឡេស៊ី នៅ​សមុទ្រ​ឥណ្ឌា ជាក្តីសង្ឃឹមចុងក្រោយ

ការ​ស្វែ​ងរក​យន្តហោះ​ម៉ាឡេស៊ី នៅ​សមុទ្រ​ឥណ្ឌា ជាក្តីសង្ឃឹមចុងក្រោយ

(​ស៊ិន​ហួ​)៖ គោលដៅ​ទីមួយ ត្រូវគេ​សន្និដ្ឋានថា យន្តហោះ​ប្រហែលជា​ធ្លាក់ នៅ​ជ្រោយ​ប៊េ​ង​ហ្គា​ល់ គៀក ទៅនឹង​ឆ្នេរសមុទ្រ​របស់​ប្រទេស​ឥណ្ឌា ហើយ​ការសន្និដ្ឋាន​មួយទៀត គឺ​វា​អាច​នឹងធ្វើ​ដំណើរ ទៅ​ភាគ​អាគ្នេយ៍ ហើយ​ធ្លាក់​ទៅក្នុង​មហាសមុទ្រ​ឥណ្ឌា​តែម្តង​។ ដោយឡែក​ក៏មាន​ការ សន្និដ្ឋាន ផ្សេងទៀត​ដែរ​ថា យន្តហោះ​ទំនងជា​ហោះ​ទៅ​ស្វែងរក​ប្រជុំ​កោះ​ណាមួយ ក្នុង​មហាសមុទ្រ ឥណ្ឌា រួច​ព្យាយាម​ចុះចត​នៅ​ទីនោះ​។​
​គួរ​បញ្ជាក់ថា ការសន្និដ្ឋាន​ថ្មី​ចុងក្រោយ​នេះ បន្ទាប់ពី​អ្នកវិភាគ​ទទួលបាន​ទិន្នន័យ​ពី​ប្រព័ន្ធ រ៉ា​ដា កាលពី​ថ្ងៃ​សុក្រ តាមរយៈ​សារព័ត៌មាន​រ៉​យ​ទ័​រ ថា​យន្តហោះ​ដែល​កំពុង​បាត់​ខ្លួន​នោះ​អាច​ហោះ ទៅ​ទិស​ខាងជើង​ឈាង​ខាងលិច​ប្រទេស​ម៉ាឡេស៊ី​វិញ បន្ទាប់ពី​វា​បាត់បង់​ការទាក់ទង​ជាមួយ ប្រព័ន្ធ​រ៉ា​ដា​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រតិបត្តិការ​អាមេរិក នៅតែ​បន្ត​នៅឡើយ​ក្នុង​តំបន់ ខាងលើនេះ​ដើម្បី​ស្វែងរក​យន្តហោះ MH370 ដែល​កំពុង​បាត់​ខ្លួន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya