ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ម៉ាឡេស៊ី​ស្រាវជ្រាវ​រក​យន្តហោះ​ដឹក​អ្នកដំណើរ ដល់​សមុទ្រ​ឥណ្ឌា ​

ម៉ាឡេស៊ី​ស្រាវជ្រាវ​រក​យន្តហោះ​ដឹក​អ្នកដំណើរ ដល់​សមុទ្រ​ឥណ្ឌា ​

កូ​ឡា​ឡាំ​ពួ​៖ ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិន​ហួ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤​នេះ​បាន​ឲ្យ​ដឹងថា ដោយ​ការរួម​កម្លាំង គ្នា​ជាមួយ​ដៃគូ​អន្តរជាតិ យើង​បាន​រួមគ្នា​ដើម្បី​ពង្រីក​នូវ​តំបន់​ស្រាវជ្រាវ ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក Hishammuddin Hussein រដ្ឋមន្ត្រី ដឹកជញ្ជូន​ប្រទេស ម៉​ឡេ​ស៊ី ដែល​បានលើកឡើង​ក្នុង សន្និសីទ​សារព័ត៌មាន នាពេល​ថ្មីៗ​កន្លងទៅនេះ​។​
​រហូតមកទល់​ពេលនេះ​មាន​នាវា និង​យន្តហោះ រហូតដល់​៥៧​គ្រឿង ក្នុង​ប្រតិបត្តិការ ស្រាវជ្រាវ​ថ្នាក់​អន្តរជាតិ ដែលមាន​ការចូលរួម ពី​សំណាក់​១៣​ប្រទេស​។ លោក Hussein បាន​លើកឡើងថា កិច្ចការ​អាទិភាព របស់​យើង​ក្នុង​ពេលនេះ គឺ​ការស្វែងរក​យន្តហោះ​ដែល​បាន​បាត់​ដំណឹង​។​
​ទាក់ទង​នឹង​ការលើកឡើង​របស់​ជន​ជាតិ​សហរដ្ឋ​អាម៉េរិក ដែល​ពុំបាន​បញ្ជាក់​ឈ្មោះ ម្នាក់​បាន​លើកឡើងថា តាមរយៈ​របាយការណ៍​បាន​បង្ហាញថា យន្តហោះ​បន្ត​ហោះហើរ​អស់​រយៈពេល​ជាច្រើន ម៉ោង​ទៀត បន្ទាប់ពី​ការបាត់​ដំណឹង​។ មន្ត្រី​រូបនេះ​បាន​បន្ថែមថា ក្រុមការងារ​អន្តរជាតិ​ក្នុងពេល​បច្ចុប្បន្នកំពុង​ធ្វើការ​រួមគ្នា ដោយយោង តាម​ប្រភពព័ត៌មាន​ខុសៗ​គ្នា​ជាច្រើន​។ យ៉ាងនេះ​ក្តី​រដ្ឋមន្ត្រី​រូបនេះ មិនបាន​បញ្ជាក់​អ្វី​ទាក់ទង​នឹង​ការ លើកឡើង​នេះឡើយ​។​
​លោក​បាន​បន្ថែមថា យោងតាម​ស្តង់ដារ​ការងារ​ស្រាវជ្រាវ​អន្តរជាតិ ក្រុមការងារ​នឹងមិន​ចុះផ្សាយ​ព័ត៌មាន​ណា មួយ​ឡើយ​រហូតដល់​ព័ត៌មាន​នា​េះ ត្រូវបាន​ពិនិត្យ​បញ្ជាក់ ពី​សំណាក់​មន្ត្រី​ដែល​ពាក់ព័ន្ធ​នានា​។
​គួរបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ ប្រទេស​ម៉ាឡេស៊ី បាន​ច្រានចោល​ព័ត៌មាន​មួយ ដែល​បាន បញ្ជាក់ថា យន្តហោះ​ដឹក​អ្នកដំណើរ បាន​បន្ត​ហោះហើរ​អស់​រយៈពេល​ជាច្រើន​ម៉ោង បន្ទាប់ពី​ការបាត់​ដំណឹង របស់ខ្លួន​ជា​លើកចុងក្រោយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya