ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាបបាន​រថ​យន្ត ដឹកឈើ​ប្រណីត​២​គ្រឿង ​

ប៉ូលិស​បង្ក្រាបបាន​រថ​យន្ត ដឹកឈើ​ប្រណីត​២​គ្រឿង ​

កណ្តាល​៖ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃទី​១៤​ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ ខាងមុខ​កន្លែង​ស្តុក​ឈើ​បន្ត នាំទៅ​វៀតណាម ក្នុងភូមិ​ទឹក​វិល ឃុំ​ទឹក​វិល និង​មួយ​រថយន្ត​មួយគ្រឿង​ទៀត​បង្ក្រាប បាន​នៅ​ខាងលិច​វត្ត​ព្រែក​អំបិល ឃុំ​ព្រែក​អំពិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ការស៊ើបអង្កេត​និង​ស្រាវជ្រាវ រហូត​ឈានដល់​បង្ក្រាប បាន​រថយន្ត​ដឹក​គ្រញូង និង នាងនួន​២​គ្រឿង​នេះ ដោយមាន​បទបញ្ជា និង​ដឹកនាំ​បង្ក្រាប​ដោយផ្ទាល់​ពី អគ្គ​ស្នងការរង នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​ការណែនាំ​ពី ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន និង​មានការ​សហការ​ណ៍ ជាមួយ​លោក​ព្រះរាជអាជ្ញា​ខេ​ត្ក​ត​ណ្តា​ល​ផង ។​
​លោក​បាន​បន្តទៀតថា រថយន្ត​ដែល​បង្ក្រាប់បាន​នោះ រថយន្ត​ទី​១ ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ខៀវ ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0496 ដឹក​សុទ្ធតែ​ឈើ​គ្រញូង និង​រថយន្ត​ទី​២​ម៉ាក​នីសា​ន់​ពណ៌​ត្រី​អី ចំណុច​៣​តោន​កន្លះ​ពាក់​ស្លាក​លេខ កោះកុង 3A-0250 មាន​ឈើ​គ្រញូង​៦០​ភាគរយ និង នាងនួន​៤០​ភាគរយ​។​
​រថយន្ត​ទាំង ពីរ​គ្រឿង​នេះ​បន្ទាប់ពី​បង្ក្រាបបាន​ហើយ​ត្រូវបាន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​រង់ចាំ​ជំនាញ​ព្រៃឈើ​មក​ត្រួតពិនិត្យ​និង​វាស់វែង​ចំនួន​ឈើ​និង​រក​ប្រភេទ​ឈើ​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya