កំពង់ ស្ពឺ ៖ កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៤ នៅចំណុចភូមិត្រាំសសរ ឃុំ ស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
មុនពេលកើតហេតុគេបាន ឃើញរថយន្ដមួយគ្រឿងម៉ាកស្ដារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ AT13 2-0178 ធ្វើដំណើរពីជើងទៅត្បូង លុះមក ដល់ចំណុចកើតហេតុ ស្រាប់តែឃើញ រេចង្កូតទៅខាងស្ដាំដៃ ធ្លាក់ប្រឡាយអម សងខាងផ្លូវ ហើយរថយន្ដក៏ខ្ទាតទៅបោក នឹងដើមត្នោត បណ្ដាលឱ្យអ្នកបើកបរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក អ្នករួមដំណើរ៦នាក់ទៀតរងរបួសធ្ងន់និង ស្រាល ។ ក្រោយកើតហេតុ សមត្ថកិច្ច បានទៅដល់ជួយសង្គ្រោះអ្នករងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ៕