ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​ឃាតករ​វៃ​សម្លាប់ ​

ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​ឃាតករ​វៃ​សម្លាប់ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​7​និង​30​នាទី​ព្រឹក​ថ្ងៃទី​14 ខែ​មិនា ឆ្នាំ​2014 នៅ​ចំណុច​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រជា​ពលរ​ដ្ធ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ត្រូវគេ​វៃ​សម្លាប់​ក្បែរ​មាត់​ស្រះ​ចិញ្ចឹម​ត្រី​។
​សព​ជនរងគ្រោះ​ដែល​ត្រូវបាន​ឃាតករ​វៃ​សម្លាប់ចោល​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី នោះ​ឈ្មោះ ផាង យ៉ាំង បាវ ភេទ​ប្រុស អាយុ​50​ឆ្នាំ (​ជនជាតិ​វៀតណាម​) មានមុខរ​បរជា​កម្ម​ករ​ចិញ្ចឹម​ត្រី ស្នាក់នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​ឃាត់​ករ​វៃ​សម្លាប់​ត្រង់​ថ្ងាស់​បណ្ដាលអោយ​ស្លាប់​នៅក្បែរ​ស្រះ ចិញ្ចឹម​ត្រី​។ បើតាម​លោក​ឈួន ឡុ​ក ភេទ​ប្រុស អាយុ​50​ឆ្នាំ​ជា​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​បានអោយដឹងថា​៖ សព​ជនរងគ្រោះ​ត្រូវបាន​គាត់​ជួល​អោយមក​ជួសជុល​អ៊ូ​ន របស់គាត់​ទើប​និង​បាន​2​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយថ្ងៃ​គាត់​អោយ​កំរៃ​4 ម៉ឺន​រៀល​។
​មុនពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​13 ខែ​មិនា ឆ្នាំ​2014 ជនរងគ្រោះ​មិនបាន​ត្រឡប់ទៅផ្ទះ​វិញ​ទេ​ដោយ​ប្រាប់ថា​គ្មាន​ម៉ូតូឌុប​ជីះ​ហើយ ជនរងគ្រោះ​ក៏បាន​ស្នាក់នៅ​ជាមួយនិង​កម្មករ​រប​ស់​គាត់​ម្នាក់ទៀត​ឈ្មោះ ចាំង យ៉ាំង វ៉េ ភេទ​ប្រុស អាយុ​40​ឆ្នាំ​(​ជនជាតិ​វៀតណាម​)​ជា​កម្មករ​ដែល​គាត់​ទើបតែ​ជួល​មក​ជួសជុល អួន​នោះដែរ​។ បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បា​អោយដឹងថា​៖ សព​ជនរងគ្រោះ​ប្រហែលជា​ត្រូវបាន​ជនសង្ស័យ​ធ្វើការ​វៃ​សម្លាប់​ក្នុង​កំឡុង ប្រហែលជា​ម៉ោង​23​និង​30​នាទី​យប់​ថ្ងៃទី​13 ខែ​មិនា​ឆ្នាំ​2014​មូលហេតុ​ដោយសារ​គេ​ឭ​សំលេង​ជនរងគ្រោះ​បាន​ឈ្លោះប្រកែក គ្នា​ដោយនិយាយ​ភាសា​វៀតណាម​ជាមួយនិង​កម្មករ​ឈ្មោះ ចាំង យ៉ាំង វ៉េ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ស្ងាត់​ឮ​សំលេង​ឈ្លោះ​គ្នា​លុះ​ព្រឹក​ឡើង ស្រាប់តែ​ប្ត​ទះ​ឃើញ​បុរស​ដែលជា​ជនរងគ្រោះ​ដេកស្លាប់​នៅក្បែរ​ស្រះ​ចិញ្ចឹម ត្រី​ធ្វើអោយ​មានការ​ភ្ងា​ក់​ផ្អើល​តែម្ដង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya