ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ ​

ម៉ូតូ​បុក​ម៉ូតូ មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ ​

កណ្តាល​៖ នៅវេលា​ម៉ោង​១៧ និង​៤០​នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ នៅលើ​កំណាត់​ផ្លូវ​លេខ​១០៧ ចំណុច​ខាងមុខ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព ស្ថិត​ក្នុងភូមិ​តាខ្មៅ​១ សង្កាត់​/​ក្រុង​តាខ្មៅ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​២​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកយក​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​មានឈ្មោះ អូ ម៉ា​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​អុងប៉ាង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាន​បើក​របរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​១Q-៥៤៦៤ តាម​បណ្តោយ​ផ្លូវ​លេខ​១០៧​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ពុំមាន​ពាក់មួក​ការពារ​សុវត្ថិភាព និង​បំពាក់​កញ្ចក់​មើល​ក្រោយ​នោះទេ ខណៈ​បើក​ដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បុក​ចំ​ពីមុខ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ធុន​សេ​៩០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BO-៣៤២៩ បើកបរ​ដោយ​ឈ្មោះ រស់ សុខ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ដែល​កំពុងបើក​បរប​ញ្ច្រា​ស់ទិស​គ្នា​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​គ​លើ​គ្នា បណ្តាល​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង ។​
​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែកឯ​ម៉ូតូ​ត្រូវបានធ្វើ​ការដកហូត​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya