ប៉ោយប៉ែត៖កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន មនុស្ស ចំនួន៥នាក់ព័ន្ឋនិងករណី ហឹង្សាដោយចេតនា និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋចំនួនបីករណី នៅក្នុងទឹកដីក្រុងប៉ោយប៉ែត នៅកន្លែងផ្សេងៗគ្នា ហេតុការហឹង្សានេះ ជនសង្ស័យមានចរឹកកាយសាហាវ ដូចខ្លាកំណាចអីចឹង សូម្បីតែមនុស្ស មិនដែលធ្លាប់ស្គាល់គ្នាគ្មានទំនាស់ជាមួយគ្នាក៏ដោយ ប្រសិនជាពួកគេចង់វាយឬកាប់ចាក់ គឺពួកគេធ្វើសកម្មភាពហឹង្សាតែម្តងគឺមិនរងចាំថ្ងៃស្អែកឡើយ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានថ្លែងឲ្យដឹងថា ក្រុមជនសង្ស័យ ទាំង៥នាក់ខាងលើ បន្ទាប់ពីពួកគេធ្វើសកម្មភាព វាយកាប់ចាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផ្ទួនៗគ្នាមក កម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់ដោយរូបលោក និងយោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៏ មេបញ្ជាការ អាវុធហត្ថខេត្តបន្ទាយមានជ័យ ជាលទ្ឋផល រហូតមកដល់ថ្ងៃទី១៣ខែ មីនា នេះឃាត់ខ្លួន បានជនសង្ស័យដៃដល់ចំនួន៥នាក់។
លោកបន្តថាករណីទី១វេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤
ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ឹង ស្រស់ ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខណៈដែលបានវាយជនរងគ្រោះ ម្នាក់ឈ្មោះស៊ន ហឿន ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅជាមួយគ្នាពីបទ ហឹង្សាដោយចេតនា(មានស្ថានទម្ងន់) ដោយសារតែវាយជនរងគ្រោះនិងដុំឥដ្ឋ បណ្តាលឲ្យបែកថ្ងាស។
ករណីលើកទី២គឺនៅវេលាម៉ោង ១១និ៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់ទៀត ពីបទ ហឹង្សាដោយចេតនាដូចគ្នា
ជនសង្ស័យឈ្មោះហាក់ វិឆ័យ ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានវាយ វាយជនរងគ្រោះឈ្មោះ សែ ស៊ុយទ្រី ភេទប្រុស អាយុ១៥ឆ្នាំបណ្តាលអោយរបួសមាត់។
ចំណែកករណីទី៣ ជនសង្ស័យមានគ្នាបីនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលា ម៉ោង
២និង៣០នាទីទៀបភ្លឺថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ពីបទ: ហឹង្សាដោយចេតនានិងធ្វើឲ្យខូចខាត(មានស្ថានទម្ងន់)។មុននិងឈានដល់ការឃាត់ខ្លួន គឺបន្ទាប់ពីពួកគេ ធ្វើសកម្មភាព កាប់បំផ្លាញកំទេចម៉ូតូជនរងគ្រោះម្នាក់ឈ្មោះញិល ចាន់ថន ភេទប្រុសអាយុ២០ឆ្នាំមុខរបររត់ម៉ូតូឌុបនៅចំនុចវាលស្មៅកាស៊ីណូផ្កាយប្រាំ បណ្តាលឲ្យខូចខាតម៉ូតូម៉ាកសេ១២៥ព៏ណខ្មៅសេរីឆ្នាំ២០១០ មួយគ្រឿងខូចខាតស្ទើរតែទាំងស្រុង។
ជនពាលទាំងបីមានឈ្មោះឆាំង សុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យសង្កាត់-ក្រុងប៉ោយប៉ែតទី២ឈ្មោះ សុខ អៀងហេង ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិគីឡូលេខ៤សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែតនិងទី៣ឈ្មោះសោ ចាន់សុភា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។ក្រុមជនទំនើងខាងលើត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ឋនិងករណីហឹង្សា ដោយចេតនាបីកន្លែងផ្សេងៗគ្នា