ភ្នំពេញ ៖ កាលពីវេលាម៉ោង៣នឹង៤០នាទីទៀបភ្លឺ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅជាប់ គល់ស្ពានអាកាសក្បាលថ្នល់ពីខាងត្បូង នៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកហ៊ីយ៉ានដាយ គ្មានស្លាកលេខមួយគ្រឿងដឹកទំនិញពេញ បើកបរដោយបុរសមិនស្គាល់ឈ្មោះ ម្នាក់វ័យជាង៣០ឆ្នាំ ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពី ជើងទៅត្បូង។ លុះបើកបរឆ្លងការស្ពាន អាកាសក្បាលថ្នល់ចូលផ្លូវជាតិលេខ២ បានតែបន្ដិចអ្នកបើកបររថយន្ដបង្កបានទាញចង្កូតបត់ត្រង់គំនូស ទ្រូងផ្លូវពីខាង ត្បូងស្ពានក្នុងគោលបំណងត្រឡប់ឡើង ទៅស្ពានព្រះមុនីវង្សថ្មីឆ្លងចូលទៅច្បារ អំពៅផ្លូវជាតិលេខ១វិញ តែខណៈបួង ចង្កូតបត់មិនបន្ថយល្បឿនលឿនស្រួល បួលផងធ្វើឱ្យរថយន្ដមួយគ្រឿងនេះ ក្រឡាប់ផ្ងារជើងរងការខូចខាតស្ទើរទាំង ស្រុងនឹងសម្ភារដែលដឹកលើរថយន្ដក៏ ត្រូវខូចខាតមួយចំនួនធំផងដែរ៕