ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់ ដោយសារ​ជំងឺ​គាំងបេះដូង​ស្លាប់ ​

ស្ដ្រី​ម្នាក់ ដោយសារ​ជំងឺ​គាំងបេះដូង​ស្លាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤  ខែមីនា ឆ្នាំ​២០១៤ នៅ​បន្ទប់​ផ្ទះជួល​ភូមិ តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន ជ័យ រាជធានី​ភ្នំពេញ ។
​ជន​រង គ្រោះ​មានឈ្មោះ លី ឡា អាយុ ៤១​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​បន្ទប់ ជួល​ក្នុងភូមិ សង្កាត់​កើតហេតុ ។ មាន​ប្ដី ឈ្មោះ ហួង ចិត្រ អាយុ​ជាង​៤០​ឆ្នាំ មុខ របរ​កម្មករសំណង់ មានកូន​៥​នាក់​(​ស្រី​៣ ប្រុស​២) ។​
មុនពេល​កើតហេតុ ក្មួញ​ស្ដ្រី​រងគ្រោះ​បានមកពី​ពិ​ច​និល​នាំ​កូន ស្ដ្រី​រងគ្រោះ​មកលេង​ម្ដាយ ។ ស្រាប់តែ ពេលនោះ​ក៏​ឃើញ​ស្ដ្រី​រងគ្រោះ​បាន​គាំង បេះដូង​ស្លាប់​មិនដឹង​តាំងពី​ពេលណា​មក ហើយ​សាច់ញាតិ​ជនរងគ្រោះ​មិន​អស់ ចិ​ត្ដ ក៏​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ បង្អែក​ពោធិ៍ចិនតុង តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​
​ក្រោយ កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ  ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់  ដោយសារ​ជំងឺ​គាំងបេះដូង​ប្រាកដ​មែន មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ណា មួយ​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya