ភ្នំពេញ ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ឋិតនៅក្នុងស្រះទឹកវត្ដត្រញំង ឈូក ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
សាកសពស្ដ្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងស្រះទឹក បង្កឱ្យ មានការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិង ប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យដើម្បីស្វែងរក មូលហេតុដែលជនរងគ្រោះស្លាប់ ។សាកសពជនរងគ្រោះមិនត្រូវបាន គេស្គាល់ឈ្មោះឡើយស្លៀកខោជើងវែងពណ៌បៃតងខ្ចី អាវពណ៌ប្រផេះដៃវែង ចង បូរពណ៌ក្រហម ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើត ហេតុព្រះសង្ឃមួយអង្គនៅក្នុងវត្ដខាងលើបាននិមន្ដមកស្រះទឹក ក៏ប្រទះឃើញសាក សពនារីរងគ្រោះអណ្ដែតក្នុងស្រីទឹក ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរវត្ដ និងសមត្ថកិច្ច ដើម្បីចុះមក កន្លែងកើតហេតុធ្វើកោសល្យវិច័យ និង ស្រាវជ្រាវរកសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យ ៕